trollkhmer news

Xhaka មានជំនឿចិត្តថា Arsenal នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ នៅរដូវកាលនេះ

ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៤:២៥

 Xhaka មានជំនឿចិត្តថា Arsenal នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ នៅរដូវកាលនេះ

កីឡាករ Granit Xhaka ជឿជាក់ថា  ស្មារតីរួមគ្នាថ្មីនឹងធានាដល់ Arsenal ឲ្យស្ថិតក្នុងចំណោមក្រុមកំពូលទាំងបួននៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ។



កីឡាករសញ្ជាតិស្វីសរូបនេះមានភាពលេចធ្លោ ខណៈដែលក្រុមកាំភ្លើងធំទទួលលទ្ធផល ១-១ ជាមួយក្រុមហង្សក្រហម Liverpool ដោយធ្វើឲ្យក្លិបមិនទាន់ស្គាល់ចាញ់ ១៤ប្រកួតចុងក្រោយ។  Xhaka ក៍បានឲ្យដឹងដែរថា ការមកដល់របស់លោក Unai Emery ជាកត្តាសំខាន់មួយនៅក្នុងការវិលទៅរកភាពប្រសើរឡើងវិញទាំងនៅក្នុង និងក្រៅទីលាន។



ខ្សែបម្រើការពាររូបនេះបាននិយាយថា ការប្រកួតនីមួយៗយើងដឹងច្បាស់ពីចំនុចខ្លាំង និងខ្សោយរបស់គូប្រកួត ដែលធ្វើឲ្យយើងគ្រប់គ្រងបាល់បានល្អ។ លោក Emery គឺជាបុគ្គលម្នាក់ដែលសំខាន់ ដែលជួយពួកយើងជាច្រើន ដោយក្រុមពួកយើងលេងកាន់តែល្អទៅៗ ពី ១ប្រកួតទៅ ១ប្រកួត ។ គ្រូបង្វឹករូបនេះយល់ច្បាស់ពីកីឡាករក្នុងក្រុម និងស្ថានភាពពេលកំពុងលេង ព្រោះគាត់បានរៀបចំក្រុមទាំងការសម្រុក និងការការពារមានភាពស្មើគ្នា។ បើយើងរក្សាការលេងបែបនេះបន្តទៀត នុះ! យើងនឹងស្ថិតក្នុងតំបន់កំពូលទាំងបួនក្នុងតារាង Premier League ពេលចប់រដូវកាលជាមិនខាន។



យោងទៅតាម Xhaka កត្តាមួយទៀតគឺ Lucas Torreira ដែលផ្ទេរពីក្លិប Sampdoria នៅរដូវកាលនេះ ចំពោះខ្សែបម្រើអ៊ុយរូហ្គាយរូបនេះលេងត្រូវក្បួនរបស់គ្រូបង្វឹកថ្មី ហើយក៍ជាដៃគូដ៍ល្អរបស់ខ្លួនផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball