trollkhmer news

កីឡាករ Leicester City ទៅដល់ប្រទេសថៃ ​ដើម្បី​ចូលរួម​​ពិធី​បុណ្យ​សព​ប្រធាន​ក្លិប​​លោក Vichai

ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១២:១៥

កីឡាករ Leicester City ទៅដល់ប្រទេសថៃ  ​ដើម្បី​ចូលរួម​​ពិធី​បុណ្យ​សព​ប្រធាន​ក្លិប​​លោក Vichai

កីឡាកររបស់ក្លិប Leicester City បានទៅដល់ប្រទេសថៃដើម្បីចូលរួមពិធីបុណ្យសពលោក Vichai Srivaddhanaprabha ដែលជាម្ចាស់ក្លិបមួយនេះ ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ។



កីឡាករ Jamie Vardy និងប្រធានក្រុម Wes Morgan រួមទាំងមិត្តរួមក្រុមដ៍ទៃទៀតបានចូលរួមក្នុងពិធីសូត្រមន្តមួយនៅឯពិធីបុណ្យសពរបស់លោក Vichai នៅទីក្រុងបាងកក។ ដែលកីឡាករ Leicester បានធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងការហោះហើររយៈពេល ១២ម៉ោងកាលពីថ្ងៃសៅរ៍ ក្រោយពីបានទទួលជ័យជម្នះ ១-០ នៅលើទីលាន Cardiff City ក្នុងក្របខ័ណ្ឌ Premier League ។ ពួកគេបានចូលរួមក្នុងពិធីបុណ្យម្ដងទៀតនៅថ្ងៃអាទិត្យសម្រាប់លោក Vichai មុនពេលត្រឡប់មកប្រទេសអង់គ្លេសវិញនៅថ្ងៃបន្ទាប់ដើម្បីរៀបចំការប្រកួតក្នុងផ្ទះរបស់ពួកគេទល់នឹងក្រុម Burnley នៅថ្ងៃសៅរ៍៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC