trollkhmer news

Pep បញ្ជាក់ថា Sterling លែងជាកីឡាករដែលភ័យខ្លាចក្នុងទីលានទៀតហើយ

ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១១:១៩

 Pep  បញ្ជាក់ថា Sterling លែងជាកីឡាករដែលភ័យខ្លាចក្នុងទីលានទៀតហើយ

អ្នកចាត់ការទូទៅរបស់ក្លិប Manchester City លោក Pep Guardiola បានឲ្យដឹងថា Raheem Sterling បានផ្លាស់ប្តូរពីកីឡាករម្នាក់ដែលមានការភ័យខ្លាចក្នុងទីលានមកក្លាយជាខ្សែប្រយុទ្ធមុតស្រួច។



ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះទាត់បាល់បញ្ចូលទីបាន ២គ្រាប់ និង Assist ២គ្រាប់បន្ថែមទៀតនៅក្នុងការទទួលជ័យជម្នះ ៦-១ លើក្លិប Southampton កាលពីយប់មិញ បន្ទាប់ពីបានយល់ព្រមបន្តកុងត្រារយៈពេល ៥ឆ្នាំទៀតជាមួយក្លិប។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមមេឃខៀវស្ថិតនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League ។



នៅពេលសួរថាតើអ្វីដែលធ្វើឲ្យមានភាពប្រសើរឡើងជាងរដូវកាលទីំមួយ របស់ Sterling ក្រោមការដឹកនាំរបស់លោក ដែលគេរកបានត្រឹមតែ ១០ គ្រាប់ប៉ុណ្ណោះ ហើយអ្នកចាត់ការរូបនេះបានឆ្លើយថា នៅរដូវកាលទីមួយ Sterling មានភាពភ័យខ្លាចបន្តិច ហើយគេសម្លឹងមើលថា តើកីឡាករណាដែលនឹងត្រូវប៉ះបាល់ឲ្យ រាល់ពេលរូបគេគ្រប់គ្រងបាល់ម្ដងៗ។ ពួកយើងបាននិយាយពីរឿងនោះក្នុងទីលានហ្វឹកហាត់ និងបានប្រាប់ថា ព្យាយាមរកគ្រាប់បាល់បានល្អ វាមិនសំខាន់ទេ ប្រសិនបើទាត់មិនចូល តែត្រូវព្យាយាមរកគ្រាប់បាល់។ ឥឡូវនេះគាត់កំពុងក្លាយជាខ្សែប្រយុទ្ធមុតស្រួច ហើយវាពិតជាសំខាន់ណាស់ដែលយើងមិនអាចបំភ្លេចបានថា គាត់មានអាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ។ 






ប្រែសំរួលដោយ : TK

ប្រភព​ : Skysport