trollkhmer news

Rooney នឹងត្រឡប់ទៅលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសជាលើកចុងក្រោយ ពេលប៉ះក្រុមអាមេរិក

ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ០៩:៤៨

Rooney នឹងត្រឡប់ទៅលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសជាលើកចុងក្រោយ ពេលប៉ះក្រុមអាមេរិក

ខ្សែប្រយុទ្ធ Wayne Rooney នឹងបង្ហាញខ្លួនលើកឆាកអន្តរជាតិជាលើកដំបូងរយៈពេល ២ឆ្នាំ បន្ទាប់ពីរូបគាត់ត្រូវបានដាក់ឈ្មោះនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសដើម្បីលេងទល់នឹងសហរដ្ឋអាមេរិកនៅឯកីឡដ្ឋាន Wembley ។



អតីតប្រធានក្រុមតោកំណាចអង់គ្លេស Rooney លេងចុងក្រោយឲ្យជម្រើសជាតិក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៦ ប៉ុន្តែរូបគេនឹងបង្ហាញខ្លួនជាលើកទី១២០ប្រកួត និងជាការលាចុងក្រោយសម្រាប់ជម្រើសជាតិរបស់ខ្លួនពេលលេងទល់នឹងអាមេរិក។ ការប្រកួតរវាងប្រទេសទាំងពីរត្រូវបានឲ្យឈ្មោះថា The Wayne Rooney គ្រោងរៀបចំនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ចំពោះទឹកប្រាក់ដែលទទួលបានពីការប្រកួតនឹងផ្ដល់ទៅកាន់ជំនួយសប្បុរសធម៌របស់ក្លិប Manchester United។ Rooney បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិកាលពីខែ សីហា ឆ្នាំ ២០១៧ក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនជាងគេមាន ៥៣គ្រាប់៕ 




ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball