trollkhmer news

Uefa ពិន័យ PSG ចំនួន ២០.០០០ អឺរ៉ូ​ និងស៊ើបអង្កេតពីការកំណត់លទ្ធផលការប្រកួតរវាង PSG និង Red Star Belgrade

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១១:៣៤

Uefa ពិន័យ PSG ចំនួន ២០.០០០ អឺរ៉ូ​ និងស៊ើបអង្កេតពីការកំណត់លទ្ធផលការប្រកួតរវាង PSG និង Red Star Belgrade

អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបពិន័យ PSG ជាប្រាក់ចំនួន ២០.០០០ អឺរ៉ូ និងបានព្រមានចាត់ការទូទៅលោក Thomas Tuchel បន្ទាប់ពីការប្រកួតរវាងក្រុមអ្នកមានបារាំង និង Red Star Belgrade ចាប់ផ្ដើមការប្រកួតយឺតពេល។



UEFA បានបើកការស៊ើបអង្កេតមួយក្នុងបញ្ហាហ្វូងអ្នកគាំទ្រក្នុងអំឡុងពេល Paris St-Germain ទទួលជ័យជម្នះក្នុងក្របខ័ណ្ឌ Champions League ក្នុងលទ្ធផល ៦-១ លើក្រុម Red Star Belgrade នៅខែនេះ។ ហើយការស៊ើបអង្កេតមួយផ្សេងទៀតពីការកំណត់លទ្ធផលត្រូវបានធ្វើឡើង បន្ទាប់ពីកាសែតបារាំង L'Equipe បានរាយការណ៍នៅថ្ងៃទី ១២ ខែតុលាថា មន្ត្រីក្រុម Red Star បានដាក់ការភ្នាល់អឺរ៉ូ ៥មួយនៅលើក្លិបស៊ែប៊ីនិងចាញ់ PSG ៥គ្រាប់។



គួរបញ្ចាក់ផងដែរថា PSG ស្ថិតលេខ៣ ក្នុង Champions League ពូល C នៅពីក្រោមក្រុមហង្សក្រហម Liverpool ខណៈ Napoli ស្ថិតនៅកំពូលតារាងនាពេលបច្ចុប្បន្ន៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC