trollkhmer news

Robert Pires៖ ១០០ភាគរយ ក្រុមកាំភ្លើងធំនឹងបញ្ចប់ Top4 នៅរដូវកាលនេះ

ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១៥:២២

Robert Pires៖ ១០០ភាគរយ ក្រុមកាំភ្លើងធំនឹងបញ្ចប់ Top4 នៅរដូវកាលនេះ

បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏លំបាកក្រោមថ្វីជើងក្រុម Manchester City និង Chelsea, អតីតកីឡាករ Arsenal លោក Pires គិតថា ក្រុមលោក Emery នឹងស្ថិតនៅតំបន់ Top4 ពេលចប់រដូវកាល។



ក្រុមជើងខ្លាំងមកពីខាងជើងទីក្រុងឡុងដ៍បានឈ្នះការប្រកួតចំនួន  ៦ប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ Premier League ហើយថ្មីៗនេះពួកគេបានទទួលជ័យជម្នះ ៩លើកជាប់ៗគ្នាគ្រប់ប្រកួតទាំងអស់ បន្ទាប់ពីទទួលជ័យជម្នះ ៥-១ លើក្រុម Fulham កាលពីសប្តាហ៍មុន។



Pires បាននិយាយនៅកម្មវិធី Teqball World Cup លើកទី២ នៅទីក្រុង Reims ថា ៩ប្រកួតឈ្នះទាំង៩ ដូច្នេះខ្ញុំគិតថា ពួកយើងនឹងបញ្ចប់នៅក្នុងកំពូលតារាងទាំង៤ ប្រាកដណាស់ ១០០ ភាគរយ។ លោក Unai Emery គឺជាអ្នកគ្រប់គ្រងដ៏អស្ចារ្យ  គាត់បានធ្វើយ៉ាងល្អជាមួយក្លិប Sevilla ហើយបានឈ្នះពានរង្វាន់មួយចំនួនជាមួយនឹង Paris Saint-Germain កាលពីរដូវកាលមុន។



ជាមួយនឹងក្រុម Chelsea , Liverpool និង Manchester City ទាំង៣ នេះមិនដែលចាញ់នៅក្នុងលីហ្គទេរហូតមកដល់ពេលនេះ និងមាន ២ពិន្ទុនាំមុខក្រុមកាំភ្លើងធំ Arsenal ដែលធ្វើឲ្យការប្រជែងពាន Premier League កាន់តែជក់ចិត្តដិតអារម្មណ៍ហើយ៕



ប្រែសំរួលដោយ : TK

ប្រភព​ : express