trollkhmer news

ក្រុមខ្លាំងៗអង់គ្លេសឈ្នះទាំងអស់ក្នុងពាន Europa League យប់មិញ (មានវីដេអូ)

ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ០៩:២២

ក្រុមខ្លាំងៗអង់គ្លេសឈ្នះទាំងអស់ក្នុងពាន Europa League យប់មិញ (មានវីដេអូ)

ការប្រកួតបាល់ទាត់លំដាប់ទី២ UEFA Europa League បានឈានចូលដល់សប្ដាហ៍ទី២ នៃវគ្គសន្សំពិន្ទុក្នុងពូល ដែលក្នុងនោះក្រុមខ្លាំងមកពីអង់គ្លេស មានដូចជា Chelsea និង Arsenal សុទ្ធសឹងតែបន្ដជ័យជម្នះរបស់ពួកគេរៀងៗខ្លួន។ 



បើកឆាកត្រឹម ៥នាទី កីឡាករ Papastathopoulos ស៊ុតបញ្ចូលទីស្រួលៗ ក្រោយការតែតពីមិត្ដរួមក្រុម ប៉ះជើងរបស់គេ ខណៈគ្រាប់ទី២ គឺធើ្វបាននៅតង់ទី២ នាទី៥៣ ដោយកីឡាករវ័យក្មេង Smith Rowe ក្រោយការបញ្ចូនបាល់ពី Iwobi។ គ្រាប់ចុងក្រោយ គឺធើ្វបានដោយខែ្សបម្រើ Guendouzi នៅនាទី៨០។ ចប់ការប្រកួត Arsenal យកឈ្នះទៅលើក្រុម Qarabag FK ក្នុងលទ្ធផល ៣-០ បន្ដឈរនៅលើកំពូលតារាងពូល F នៃពានរង្វាន់ Europa League។  



ដោយឡែកក្រុមតោខៀវ រៀងពិបាកបន្ដិចដោយយកឈ្នះទាំងពិបាកទៅលើក្រុម Vidi FC ក្នុងពូល L នៅលើទឹកដីខ្លួនឯង ដោយលទ្ធផល ១-០ ខណៈ ១គ្រាប់កើតឡើងនោះធើ្វបានដោយខែ្សប្រយុទ្ធ Morata នាទី៧០ ក្រោយការតែតឲ្យបន្ដិចរបស់ William៕