trollkhmer news

Messi៖ Champions League ប្រៀបដូចជាទឹកកកនៅលើនំខេក

ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១៤:២៧

Messi៖ Champions League ប្រៀបដូចជាទឹកកកនៅលើនំខេក

មិនមានអ្វីត្រូវសង្ស័យទេថា Barcelona នឹងក្លាយជាខ្លាកំណាចក្នុងក្របខ័ណ្ឌ Champions League ម្ដងទៀតនៅរដូវកាលនេះ ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនបានទទូចថា ពួកគេនឹងមិនបណ្ដោយឲ្យរបូតពានណាមួយដូចឆ្នាំមុនឡើយ។



មិនទាន់មានក្រុមណាអាចបញ្ឈប់ Messi ក្នុងការរកគ្រាប់បាល់នៅឡើយទេ ខណៈដែលក្រុមកាតាឡាន់បានយកឈ្នះក្រុម Tottenham ដោយជ័យជម្នះ ៤-២ នៅកីឡដ្ឋាន Wembley ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់មិញ។ តារាឆ្នើមរូបនេះបាននិយាយបន្ទាប់ពីការប្រកួតថា  ការប្រកួតក្របខ័ណ្ឌ Champions League គឺជាការប្រកួតប្រជែងខ្លាំងនៅលើទីលានសម្រាប់កីឡាករគ្រប់រូប វាប្រៀបដូចជាទឹកកនៅលើនំខេកអីចឹង វាអាចនឹងរលាយនៅពេលណាមួយ។ ប៉ុន្តែដើម្បីឈានដល់ដំណាក់កាលនោះ អ្នកត្រូវធ្វើល្អនៅក្នុងក្របខ័ណ្ឌលីហ្គ និង Cup ហើយកីឡាករត្រូវតែលេងឱ្យបានល្អនៅក្នុងលីហ្គជាមុនសិនដើម្បីធ្វើឲ្យល្អនៅក្នុង Champions League ។



គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះសប្ដាហ៍ទី២ នៃការប្រកួត Champion League ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Messi រកបាន ៥គ្រាប់ ក្រោយពីស៊ុតបញ្ចូលទីក្រុម PSV ៣គ្រាប់ និង Spurs ២គ្រាប់ ៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : Marca