trollkhmer news

Dara និង CL ស្កាត់ជួបគ្នានៅទីក្រុងប៉ារីស ខណៈពួកគេទៅចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូដផ្សេងៗគ្នា

ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១១:៥៧

Dara និង CL ស្កាត់ជួបគ្នានៅទីក្រុងប៉ារីស ខណៈពួកគេទៅចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូដផ្សេងៗគ្នា

 វាជាការជួបជុំមួយដែលគ្មាននរណាម្នាក់រំពឹងទុក ខណៈអតីតសមាជិកក្រុម 2NE1 CL និង Dara បានធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីចូលរួមព្រឹត្តិការណ៍ដាច់ដោយឡែក អំឡុងសប្តាហ៍បង្ហាញម៉ូដនាទីក្រុងប៉ារីស។



បើទោះបីជាសមាជិកទាំងពីរបានចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូដផ្សេងគ្នាក៏ដោយ។ អ្នកគាំទ្រនៅតែមានសុទិដ្ឋិនិយមថា ពួកគេនឹងជួបគ្នា។Dara ត្រូវបានអញ្ជើញចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូដដូចជា Balmain, Thom Browne និង Rick Owens ស្របពេល CL ត្រូវបានគេប្រទះឃើញនៅព្រឹត្តិការណ៍បង្ហាញម៉ូដ Celine។
យ៉ាងណាក៏ដោយ ចុងក្រោយ ពួកគេបានជួបជុំបន្តិចដែរ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ដើម្បីស្អំបេះដូងរបស់អ្នកគាំទ្រទេ៕

ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo