trollkhmer news

Klopp៖ Liverpool សាកសមនឹងទទួលបរាជ័យ ចំពោះប្រកួតយប់មិញ

ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១១:៣៩

Klopp៖ Liverpool សាកសមនឹងទទួលបរាជ័យ ចំពោះប្រកួតយប់មិញ

លោក Jurgen Klopp បានសារភាពថា ការបរាជ័យរបស់ក្រុមហង្សក្រហម Liverpool ចំពោះក្រុម Napoli គឺសាកសមនឹងទទួល ហើយគិតថា ទម្រង់លេងរបស់ក្រុមមិនសូវល្អឡើយនៅកីឡដ្ឋាន Stadio San Paolo ។



Klopp បានប្រាប់សារព័ត៌មាន BT Sport ថា អ្នកចាំទី Alisson Becker បានសង្គ្រោះបាល់ជាច្រើនគ្រាប់ តែពួកយើងភ្លាត់ចុងម៉ោងធ្វើឲ្យខ្សែប្រយុទ្ធរបស់គូប្រកួតរកគ្រាប់បាល់បាន។ យើងមានកំហុសយុទ្ធសាស្ត្របន្តិចបន្តួច មុនពេលដៃគូទម្លុះសំណាញ់ទីរបស់យើង ដូចដែលក្រុមបានធ្វើឲ្យរបូតគ្រាប់បាល់ពេលប៉ះនឹង Chelsea ក្នុងរដូវកាលនេះ។



គួរបញ្ជាក់ផងដែរថា ពូលក្របខ័ណ្ឌ Champions League មួយនេះកំពុងតែល្អមើលហើយ ក្រោយពេល  Napoli យកឈ្នះ Liverpool ដើម្បីឈរលើគេក្នុងតារាង មាន ៤ ពិន្ទុ ដែលតាមពីក្រោយដោយក្រុម Liverpool និង Paris Saint-Germain មាន ៣ពិន្ទុដូចគ្នា ខណៈក្លិប Red Star Belgrade នៅបាតតារាង៕ 




ប្រែសំរួលដោយ : TK

ប្រភព​ : football-italia