trollkhmer news

ក្រុមខ្លាំងមកពីអង់គ្លេសទាំង ២​​ ចាញ់ស្របគ្នាក្នុងពាន Champions League (មានវីដេអូ)

ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ០៩:០៥

ក្រុមខ្លាំងមកពីអង់គ្លេសទាំង ២​​ ចាញ់ស្របគ្នាក្នុងពាន Champions League (មានវីដេអូ)

Napoli អាចយកឈ្នះក្រុមខ្លាំងនៅលីហ្គកំពូលអង់គ្លេស Liverpool ខណៈដែលកីឡាករ Lorenzo Insigne ស៊ុត ១គ្រាប់ជួយឲ្យក្រុមខ្លួនផ្ថួល Liverpool ១ ទល់ ០ នៅកីឡដ្ឋាន Stadio San Paolo ស្រេពេលនេះដែរល Lionel Messi ក៍បានបន្តបង្ហាញទម្រង់លេងយ៉ាងល្អដោយស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងការប្រកួតដែល Barcelona បានយកឈ្នះ Tottenham ដោយលទ្ធផល ៤ទល់នឹង២នៅ Wembley។



ការសង្ឃឹមនឹងឡើងវគ្គ១៦ក្រុមចុងក្រោយរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur នាពេលនេះ ស្ថិតក្នុងភាពស្រពេចស្រពិលហើយ ក្រោយបន្ដចាញ់ក្រុមខ្លាំង Barcelona ក្នុងលទ្ធផល ៤ ទលនឹង ២ ក្នុងវគ្គសន្សំពិន្ទុសប្ដាហ៍ទី២ ពានរង្វាន់ Champions League។



ដោយឡែក ក្រុមហង្សក្រហមបានខិតខំប្រឹងប្រែងទម្លុះរនាំងការពាររបស់ក្រុមម្ចាស់ផ្ទះ Napoli ណាស់ដែរ នៅតែមិនអាចធ្វើអ្វីបាននោះទេ នៅទីបំផុតក្រុមខ្លាំងមួយនេះភ្លាត់ស្នៀតឲ្យ Napoli រកគ្រាប់បាល់បាននៅចុងម៉ោង ។