trollkhmer news

កៅអីគ្រូបង្វឹក Real ឡើងកម្ដៅហើយ ក្រោយចាញ់ CSKA Moscow ខណៈ ManUtd នៅមិនទាន់ស្គាល់ពាក្យថា ឈ្នះ

ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ០៩:១៥

កៅអីគ្រូបង្វឹក Real ឡើងកម្ដៅហើយ ក្រោយចាញ់ CSKA Moscow ខណៈ ManUtd នៅមិនទាន់ស្គាល់ពាក្យថា ឈ្នះ

ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ CSKA Moscow ដោយលទ្ធផល ១-០ ខណៈ Manchester United បានត្រឹមស្មើជាមួយក្រុម Valencia ០-០ ក្នុងដីខ្លួនឯង នៅវគ្គសន្សំពិន្ទុតាមពូលសប្ដាហ៍ទី២ នៃពានរង្វាន់ UEFA Champions League។



ត្រឹមពាក់កណ្ដាលនាទីទី១ ខែបម្រើដែលខ្ចីជើងពីក្រុម Everton កីឡាករ Nikolas Vlasic ស៊ុតមួយជើងឆ្វេងចូលទីយ៉ាងស្អាត ក្រោយកំហុសរបស់ខែ្សការពារ Real Madrid បំណងទាត់ទៅឲ្យអ្នកចាំទី Navas ប៉ុន្ដែទាន់រៀងស្ទើរ។ ក្រោយពីធើ្វការនាំមុខ ក្រុមភ្ញៀវធើ្វការសម្រុកយ៉ាងខ្លាំង ប៉ុន្ដែត្រូវបានជួយសង្គ្រោះពីអ្នកចាំទី ក៏ដូចជា ខែ្សការពារក្រុមយក្សរបស់រុស្ស៊ីនេះដែរ។



ដៅយឡែកក្រុមបិសាចក្រហមធើ្វការសម្រុកច្រើនបន្ដិច ជាពិសេសខែ្សប្រយុទ្ធ Lukaku មានឱកាសជាច្រើនដងដែរ ប៉ុន្ដែទម្លុះសំណាញ់ទីរបស់ក្រុមភ្ញៀវមិនបែកឡើយ ខណៈដែលខាងក្រុមភ្ញៀវវិញ ខែ្សបម្រើ Goncalo Guedes ក៏មានឱកាសស៊ុតចំគោលដៅ១ទំហឹងដែរ ប៉ុន្ដែត្រូវបាន De Gea ជួយសង្គ្រោះ។ ចប់ការប្រកួតបានត្រឹមស្មើគ្នា ០ ទល់នឹង ០ ខណៈក្រុមបិសាចក្រហមនៅមិនទាន់ស្គាល់ពាក្យថា ឈ្នះ ៤ប្រកួតចុងក្រោយរបស់ពួកគេ។



យ៉ាងណាមិញការប្រកួត Champions League យប់មិញក៍មានគូរផ្សេងទៀតដែលលេងក្នុងសប្ដាហ៍ជាមួយគ្នាផងដែរដូចជា AEK Athens ២-៣ Benfica , Bayern ១-១ Ajax , Hoffenheim ១-២ ManCity , Lyon ២-២ Shakhtar Donetsk , Roma ៥-០ Viktoria Plzen , Juventus ៣-០ Young Boys ។