trollkhmer news

ភ្ញាក់ផ្អើល! សហស្ថាបនិកបណ្តាញចែករំលែករូបភាពយក្ស Instagram ដើរចេញពីក្រុមហ៊ុនហ្វេសប៊ុក

ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ ម៉ោង ១៥:០៣

ភ្ញាក់ផ្អើល! សហស្ថាបនិកបណ្តាញចែករំលែករូបភាពយក្ស Instagram ដើរចេញពីក្រុមហ៊ុនហ្វេសប៊ុក

សហស្ថាបនិកនៃបណ្តាញចែករំលែករូបភាពយក្ស Instagram លោក Kevin Systrom និងលោក Mike Krieger បានដើរចេញពីក្រុមហ៊ុនហ្វេសប៊ុក។ Instagram ដែលត្រូវបានទិញដោយហ្វេសប៊ុកនៅក្នុងឆ្នាំ២០១២ ក្នុងតម្លៃ ១ពាន់លានដុល្លារជាសាច់ប្រាក់ និងភាគហ៊ុន ឥឡូវនេះមានអ្នកប្រើប្រាស់ជាងមួយពាន់លាននាក់។



ការចាកចេញរបស់សហស្ថាបនិកទាំងពីរកើតឡើងចំពេលដែលមានសេចក្តីរាយការណ៍ពីភាពចម្រូងចម្រាសរវាងស្ថាបនិក និងថ្នាក់ដឹកនាំហ្វេសប៊ុក។

 

គួររំលឹកថា លោក Kevin Systrom និងលោក Mike Krieger បានចាប់ផ្តើមកម្មវិធីចែករំលែករូបភាពដ៏ធំមួយនេះនៅក្នុងឆ្នាំ២០១០ ហើយបន្តដំណើរការសេវាកម្មនេះ បន្ទាប់ពីត្រូវបានទិញដោយក្រុមហ៊ុនហ្វេសប៊ុក៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC