trollkhmer news

ក្រោយចប់ការប្រកួតគ្រូបង្វឹកក្លិប Juventus ថា Champions League គួរតែប្រើប្រាស់ VAR

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨ ម៉ោង ០៩:៥៩

ក្រោយចប់ការប្រកួតគ្រូបង្វឹកក្លិប Juventus ថា Champions League គួរតែប្រើប្រាស់ VAR

គ្រូបង្វឹកក្លិប Juventus លោក Max Allegri គិតថា កាតក្រហមដែលផ្ថល់ទៅលើ Ronaldo នៅក្នុងទីក្រុង Valencia គឺជាភស្តុតាងបន្ថែមទៀតដែលថា ការប្រកួត Champions League ត្រូវការ VAR ។



អតីតខ្សែប្រយុទ្ធមុតស្រួច Real Madrid រូបនេះត្រូវបានអាជ្ញាកណ្ដាលសម្រេចពិន័យកាតក្រហម ក្រោយពីរូបគេបានទៅប៉ះក្បាលដែលមើលទៅហាក់ដូចជាបោចសក់កីឡាកររបស់ក្រុម Valencia ក្នុងការប្រកួតដែលក្រុមសេះបង្កង់ឈ្នះក្រៅដី ២-០។



គ្រូបង្វឹកសេះបង្កង់បានប្រាប់ទូរទស្សន៍ Sky Sport Italia ក្រោយចប់ការប្រកួតថា  CR7 ធ្វើបានយ៉ាងល្អ ខណៈដែលយើងមានឱកាសជាច្រើនលើក មុនពេលដែលរូបគេត្រូវបានបណ្តេញចេញនោះ។ នៅលើទីលានសល់តែគ្នា ១០នាក់ក្នុងក្របខ័ណ្ឌ Champions League សម្រាប់ឧបទ្ទវហេតុបែបនេះ នោះគឺជាការខកចិត្តមួយ ខ្ញុំគ្រាន់តែអាចនិយាយបានថា VAR នឹងបានជួយអាជ្ញាកណ្តាលនៅក្នុងការសម្រេចចិត្តខ្លះ។ យើងប្រឈមមុខក្នុងការចាញ់ជាមួយរឿងនេះ ហើយនឹងគ្មានគាត់សម្រាប់ការប្រកួតបន្ទាប់ទៀតផងដែរ។



គួរបញ្ជាក់ផងដែរថា ប្រកួតបន្ទាប់របស់ Juventus នឹងត្រូវប៉ះ Young Boys បន្ទាប់មកទៀត បឹងប៉ះ Manchester United៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : football-italia