trollkhmer news

ទោះបាត់បង់ Ronaldo ក៍ Juventus នៅតែឈ្នះ ខណៈម្ចាស់ជើងឯក Premier League ក្រុម ManCity ចាញ់ Lyon ក្នុងទឹកដីខ្លួនឯង

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨ ម៉ោង ០៩:០៤

ទោះបាត់បង់ Ronaldo ក៍ Juventus នៅតែឈ្នះ ខណៈម្ចាស់ជើងឯក Premier League ក្រុម ManCity ចាញ់ Lyon ក្នុងទឹកដីខ្លួនឯង

ឈ្នះយប់មិញមែន តែ Juventus ត្រូវបាត់បង់ Ronaldo ប្រកួតបន្ទាប់ក្នុងពាន Champions League ខណៈ ម្ចាស់ជើងឯក Premier League ក្រុម Manchester  City ចាញ់ Lyon ក្នុងដីខ្លួនឯង។



 Ronaldo បានលេងរយៈពេលត្រឹមតែ ២៩ នាទីប៉ុណ្ណោះ ប៉ុន្តែការស៊ុតប៉េណាល់ទី ២គ្រាប់របស់កីឡាករ Miralem Pjanic បានជួយអោយក្រុមសេះបង្កង់ទទួលជ័យជម្នះយ៉ាងស្វិតស្វាញក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Valencia ទាំងមានគ្នា ១០នាក់។ 



រីឯយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ក្រុម Manchester City បានចាប់ផ្តើមដោយការខកចិត្ត ខណៈដែលកីឡាករ Fernandinho ធ្វើឲ្យមានកំហុស ២ដង ធ្វើឲ្យកីឡាករ Maxwel Cornet និង Nabil Fekir ជួយឱ្យ Lyon ទទួលជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទីលាន Etihad ។  ManCity មានការគ្រប់គ្រងបាល់ និងស៊ុតចំគោលដៅច្រើនជាងក្រុមភ្ញៀវ ប៉ុន្តែពួកគេតាមបាន ១គ្រាប់ តែប៉ុណ្ណោះ។