trollkhmer news

មកដឹងការផ្លាស់ប្ដូរម៉ោងប្រកួតរបស់ Champions League និង Europa League

ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ ម៉ោង ១៥:៣៤

មកដឹងការផ្លាស់ប្ដូរម៉ោងប្រកួតរបស់ Champions League និង Europa League

ការប្រកួតចំនូន២ ក្នុងចំណោម៨ នឹងចាប់ផ្តើមលេងនៅម៉ោង ១៧:៥៥ នាទីនៅចក្រភពអង់គ្លេស( ១១:៥៥យប់ម៉ោងនៅកម្ពុជា) ហើយក៏មានការផ្លាស់ប្តូរម៉ោងចំពោះការប្រកួតផ្សេងៗទៀតចាប់ផ្ដើមនៅម៉ោង ២០:០០(ម៉ោង២យប់នៅកម្ពុជា)ក្នុងក្របខណ្ឌ Champions League វគ្គជម្រុះក្នុងពូល ។



កាលពីមុនការប្រកួតតាមពូលជាច្រើនបានចាប់ផ្តើមនៅម៉ោង ១៩:៤៥(ម៉ោង១:៤៥យប់) ដែលការប្រកួតមួយចំនួននៅអឺរ៉ុបខាងកើត ឬរុស្ស៊ីបានចាប់ផ្តើមលេង ២ ឬ ៣ ម៉ោងមុន។ ដោយសារតែវគ្គតាមពូលមានច្រើនក្រុមទើបមានការប្ដូរម៉ោងលេង ហើយម៉្យាងទៀត អ្នកទស្សនាតាមអនឡាញអាចមើលការប្រកួតបន្ថែមទៀតផង និងទូរទស្សន៍ក៍អាចបង្កើនតួលេខចូលមើល និងចំណូលរបស់គេ។



ដោយឡែកការប្រកួតនៅក្របខ័ណ្ឌ Europa League ខុសពី Champions League បន្តិច ត្រង់ថា ពីវគ្គជម្រុះក្នុងពូលរហូតដល់វគ្គ ១៦ក្រុមចុងក្រោយនឹងចាប់ផ្តើមនៅម៉ោង ១១:៥៥ និង ម៉ោង២យប់  ហើយវគ្គ ១/៤ , វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងចាប់ផ្តើមលេងនៅម៉ោង២យប់ទាំងអស់ តែ Champions League នឹងត្រូវលេងម៉ោង ២យប់ចាប់ពីវគ្គ ១៦ក្រុមចុងក្រោយ៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : BBC