trollkhmer news

Cristiano Ronaldo និយាយថា ចាកចេញពី Real Madrid គឺជាការសម្រេចចិត្តមួយដ៏ងាយស្រួល

ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១១:២០

Cristiano Ronaldo និយាយថា ចាកចេញពី Real Madrid គឺជាការសម្រេចចិត្តមួយដ៏ងាយស្រួល

Cristiano Ronaldo បាននិយាយថា វាគឺជាការសម្រេចចិត្តយ៉ាងងាយស្រួលក្នុងការចាកចេញពីក្លិប Real Madrid សម្រាប់ក្រុម Juventus នៅអ៊ីតាលី។



ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបាននិយាយពីការភ្ញាក់ផ្អើលរបស់ខ្លួនចំពោះរបៀបទទួលភ្ញៀវដែល អ្នកគាំទ្រក្រុមសេះបង្កង់បានទទួលរូបគាត់ ពេលដែលបង្ហាញខ្លួននៅក្នុងកីឡាដ្ឋានរបស់ក្លិប និងមានក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតរបស់ Juventus ។



នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន DAZN កីឡាករវ័យ 33 ឆ្នាំបាននិយាយថា ខ្ញុំមិនដែលរំពឹងថា នឹងមកលេងក្នុងក្រុមនេះទេ ប៉ុន្តែរឿងមួយចំនួនកើតឡើងដោយធម្មជាតិ សម្រាប់ខ្ញុំវាគឺជាការសម្រេចចិត្តមួយយ៉ាងងាយស្រួល។ អ្វីដែលបានធ្វើនៅក្នុងទីក្រុងម៉ាឌ្រីត គឺមិនគួរឱ្យជឿ ខ្ញុំបានឈ្នះគ្រប់យ៉ាង គ្រួសាររបស់ខ្ញុំរស់នៅទីនេះ ប៉ុន្តែវាជាផ្នែកមួយនៃអតីតកាល។



ម្ចាស់ពាន Ballon d’or បានបន្តទៀតថា ជាការពិត នៅពេលអ្នកគាំទ្រក្រុមសេះបង្កង់ចាប់ផ្តើមអបអរសាទរនៅក្នុងកីឡាដ្ឋាន ពេលខ្ញុំស៊ុតចូលទីក្រុមពួកគេ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខ្ញុំចង់ចារប្រវត្តិសាស្រ្តនៅក្នុងក្លិបនេះ ហើយចង់ឈ្នះពាន Champions League ជាមួយក្រុម Juventus ដោយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះវា។



គួរបញ្ជាក់ផងដែរថា Ronaldo បានចាកចេញពី Bernabeu បន្ទាប់ពីចំណាយរយៈពេល ៩ឆ្នាំដែលបានឈ្នះពានរង្វាន់ Champions League ចំនួន ៤ និងបានផ្លាស់ទៅលេងនៅទីក្រុង Turin ក្នុងតម្លៃ ១០៥លានផោន។


ប្រែសំរួលដោយ : TK

ប្រភព​ : football-italia