trollkhmer news

អីុរ៉ង់គំរាមវាយប្រហារអាមេរិក និងអីុស្រាអែល ក្រោយលោកត្រាំព្រមាន "ដាក់សម្ពាធអតិបរមា"

ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១១:០០

អីុរ៉ង់គំរាមវាយប្រហារអាមេរិក និងអីុស្រាអែល ក្រោយលោកត្រាំព្រមាន "ដាក់សម្ពាធអតិបរមា"

អីុរ៉ង់បានព្រមានកាលពីថ្ងៃពុធថា ខ្លួននឹងវាយប្រហារគោលដៅរបស់អាមេរិក និងអីុស្រាអែល ប្រសិនបើខ្លួនត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក បន្ទាប់ពីទីប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំបាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងដាក់សម្ពាធអតិបរិមាលើក្រុងតេអេរ៉ង់ហួសពីទណ្ឌកម្មសេដ្ឋកិច្ច។

សង្រ្គាមពាក្យសម្ដីរវាងអាមេរិក - អីុរ៉ង់បានកើនឡើងចាប់តាំងពីលោកត្រាំបានដកក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអីុរ៉ង់កាលពីខែឧសភា ដោយធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ច និងបានដាក់ទណ្ឌកម្មឡើងវិញដើម្បីរារាំងសេដ្ឋកិច្ចរបស់ប្រទេសអីុរ៉ង់ និងបង្ខំឱ្យប្រទេសនេះចរចារ ឬផ្លាស់ប្តូរទិសដៅ។




ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បាននិយាយថា ការដាក់ឡើងវិញនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចអីុរ៉ង់ និងមតិសាធារណៈ៕




ប្រែសំរួលដោយ : TK

ប្រភព​ : reuters