trollkhmer news

Mina និង Gomes អាចនឹងខកខានការបង្ហាញខ្លួនជាលើកដំបូង ពេល Everton ប្រកួតជាមួយក្លិប Southampton

ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១១:៣៨

Mina និង Gomes អាចនឹងខកខានការបង្ហាញខ្លួនជាលើកដំបូង ពេល Everton ប្រកួតជាមួយក្លិប Southampton

Yerry Mina នឹងខកខានការបង្ហាញខ្លួនលើកដំបូងឲ្យក្លិប Everton ពេលប្រកួតជាមួយក្លិប Southampton ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ ទី ១៨ សីហា ដោយសាររបួស ជើង នេះបើតាមការឲ្យដឹងពីលោក Marco Silva។ 



អ្នកចាត់ការក្លិប Everton បាននិយាយថា កីឡាករអន្តរជាតិកូឡុំប៊ីនៅមិនទាន់ជាសះស្បើយពីរបួសជើងនៅឡើយ ដូច្នោះកីឡាករ Kurt Zouma ដែល Everton ចុះហត្ថលេខាក្នុងកិច្ចសន្យាខ្ចីជើងពីក្លិប Chelsea កាលពីសប្តាហ៍មុនអាចនឹងបង្ហាញខ្លួនជាលើកដំបូង។



គួរបញ្ជាក់ផងដែរថា Andre Gomes ក៏មិនទាន់អាចបង្ហាញខ្លួនសម្រាប់ក្លិប Everton បានដែរក្រោយពីខ្ចីជើងពីក្លិប Barcelona ដោយរូបគេមានរបួស ហើយត្រូវសម្រាកព្យាបាលរបួសរយៈពេលជាច្រើនសប្តាហ៍មុនពេលខ្សែបម្រើរូបនេះអាចចូលលេងបាន៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball