trollkhmer news

អាស៊ីហ្គេម៖ ប៉ូលីសឥណ្ឌូណេស៊ីសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងវាយបង្ក្រាបឧក្រិដ្ឋកម្ម

ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១១:២៧

អាស៊ីហ្គេម៖ ប៉ូលីសឥណ្ឌូណេស៊ីសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងវាយបង្ក្រាបឧក្រិដ្ឋកម្ម

អង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថា ប៉ូលិសឥណ្ឌូណេស៊ីបានបាញ់សម្លាប់ឧក្រិដ្ឋជនរាប់សិបនាក់នៅព្រឹត្តិការណ៍អាស៊ីហ្គេមឆ្នាំ ២០១៨។ អង្គការបានថ្កោលទោសចំពោះការសម្លាប់ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតទៅលើ "គោលនយោបាយបាញ់មុន សួរក្រោយ " ។




អង្គការនេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៧៧ នាក់ត្រូវបានរាយការណ៍ថា ត្រូវបានបាញ់សម្លាប់ចាប់តាំងពីខែមករាមក ហើយមនុស្ស ៣១ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់ប៉ូលីសសំដៅដល់បោសសម្អាតទីក្រុងសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ ។




អាជ្ញាធរបាននិយាយថា ជនល្មើសត្រូវបានបាញ់សម្លាប់ បន្ទាប់ពីពួកគេបានប្រឆាំងនឹងប៉ូលីស។ការវាយឆ្មក់បានចាប់ផ្តើមកាលពីខែកក្កដាដឹកនាំដោយមន្រ្តីជាន់ខ្ពស់ដែលបានប្រាប់មន្ត្រីរបស់ពួកគេថា "កុំស្ទាក់ស្ទើរក្នុងការចាត់វិធានការម៉ឺងម៉ាត់ "។ ការប្រកួតអាស៊ីហ្គេមរយៈពេលពីរសប្តាហ៍ដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា និងទីក្រុង Palembang៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC