trollkhmer news

Icardi ជាគោលដៅមួយរបស់ Real Madrid ជាថ្មីម្តងទៀត ខណៈដែលក្លិបនេះសម្លឹងមើលការពង្រឹងតំបន់ប្រយុទ្ធ

ថ្ងៃទី ២១ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១១:០៨

Icardi ជាគោលដៅមួយរបស់ Real Madrid ជាថ្មីម្តងទៀត ខណៈដែលក្លិបនេះសម្លឹងមើលការពង្រឹងតំបន់ប្រយុទ្ធ

Mauro Icardi គឺជាគោលដៅមួយសម្រាប់ក្រុម Real Madrid ជាថ្មីម្តងទៀត ខណៈដែលពួកគេសម្លឹងមើលការពង្រឹងតំបន់ប្រយុទ្ធ បន្ទាប់ពីការចាកចេញរបស់កីឡាករ Cristiano Ronaldo ។



យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះបានចរចារជាមួយក្លិប Real Madrid កាលពីរដូវរងារមុន ប៉ុន្តែម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Champions League ហាក់ដូចជាចង់បាននៅពេលនោះទេ តែបែរជាចង់បានក្នុងអំឡុងពេលរដូវកាលដោះដូររដូវក្តៅនេះ។



បច្ចុប្បន្នក្រុមអធិរាជសអាចនាំយកខ្សែប្រយុទ្ធរបស់ Inter Milan ដែលការចេញផ្សាយនាពេលបច្ចុប្បន្ននេះមានតម្លៃ 98 លានផោន។ កីឡាករវ័យ 25 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៥៣ គ្រាប់ក្នុងរយៈពេល ២ រដូវកាលចុងក្រោយ ជាមួយនឹងក្លិប Inter ហើយក្លិបអ៊ីតាលីក៍មានបំណងលក់រូបគេក្នុងតម្លៃថ្លៃផងដែរ។



របាយការណ៍ពីទីក្រុងម៉ាឌ្រីដបានបង្ហាញថា ពួកគេចាប់អារម្មណ៍លើសមត្ថភាពរបស់កីឡាករ Icardi ក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូលទីច្បាស់ និងសមត្ថភាពលេងនៅតំបន់គ្រោះថ្នាក់របស់គូប្រកួត៕


ប្រែសំរួលដោយ : TK

ប្រភព​ : Dailymail