trollkhmer news

កាដូខួបកំណើតរបស់ Selena Gomez ក្នុងឆ្នាំនេះ មានទាក់ទងនឹងJustin

ថ្ងៃទី ២១ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១០:៤៨

កាដូខួបកំណើតរបស់ Selena Gomez ក្នុងឆ្នាំនេះ មានទាក់ទងនឹងJustin

ខណៈដែលតារាចម្រៀង Justin Bieber ភ្ជាប់ពាក្យជាមួយនាង Hailey Baldwin ទៅហើយ Selena Gomez ដែលជា អតីតគូស្នេហ៍នៅតែចង់បាន កាដូខួបកំណើតពីរូបគេនៅថ្ងៃទី២២ ខែកក្កដា ឈានចូលវ័យ ២៦ឆ្នាំ។ បើ​តាម​វិប​សាយ Hollywood Life បាន​ឲ្យ​ដឹង​ថា កាដូ​ជា​ពិសេស​ដែល​នាង​ចង់​បាន​ពី​អតីត​មិត្ត​ប្រុស​របស់​នាង​ក្នុង​ឆ្នាំ​នេះ​គឺ សន្តិភាព និង​ភាព​ស្ងប់ស្ងាត់។




ការពិត វាមិនមែនជាអំណោយអ្វីនោះទេគឺ Selena សង្ឃឹមថា Justin នឹងផ្តល់ភាពស្ងប់ស្ងាត់ ដល់រូបនាង បន្ទាប់ពីបែកបាក់ទៅហើយ មានន័យថានាងមិនចង់ឲ្យតារាប្រុសរូបនេះ មកពាក់ព័ន្ធអ្វីនឹងខ្លួនទៀតឡើយ។ 

ប្រភពដដែលបានបញ្ជាក់ថា មិត្តជិតស្និទ្ធនឹង Selena បានបង្ហើបឲ្យដឹងថា " ពេលនេះ នាងបានស្ថិតនៅកន្លែងមួយដ៏ល្អមួយ និងកំពុងរវល់ជាមួយការងារ ដូច្នេះនាងមិនចង់ពាក់ព័ន្ធអ្វីទាំងអស់ សូម្បីតែសារជាមួយ Justin បន្ទាប់ពីពួកគេចែកផ្លូវគ្នាទៅហើយ។ រឿងតែមួយគត់ដែល Selena ពិតជាចង់បានពី Justin ក្នុងថ្ងៃកំណើតរបស់នាងឆ្នាំនេះ គឺសុំឲ្យរក្សាភាពស្ងប់ស្ងាត់ កុំមានទំនាក់ទំនងជាមួយនាងទៀត ព្រោះនេះជាការគោរពដល់ទំនាក់ទំនង រវាងរូបគេ និង Hailey" ។ 

ទោះជាយ៉ាងណាអ្នកគាំទ្រ Selena បានអបអរជាមួយនឹងថ្ងៃកំណើត របស់នាងដែលនឹងមកដល់ឆាប់ៗ នេះហើយពួកគេសង្ឃឹមថា តារាស្រីរូបនេះនឹងបានជួបមិត្តប្រុសដ៏ល្អម្នាក់ ទៅថ្ងៃខាងមុខ។




គួរ​រម្លឹក​ដែរ​ថា ចាប់​តាំង​ពី​ផ្ដើម​ទំនាក់ទំនង​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ ២០១០​មក តារា​ចម្រៀង Justin Bieber និង​ Selena Gomez បាន​ចែក​ផ្លូវ​គ្នា​ជា​ច្រើន​ដង។ ចុង​ក្រោយ តារា​ចម្រៀង Selena សម្រេច​ចិត្ត​បញ្ចប់​ទំនាក់ទំនង​នេះ​ម្ដង​ទៀត ដោយ​អះអាង​​ថា Justin ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​នាង​មាន​ជំងឺ​ផ្លូវ​ចិត្ត៕



ប្រែសំរួលដោយ : TK

ប្រភព​ : kenh14