trollkhmer news

Real Madrid បង្ហាញកីឡាករថ្មីវ័យ 18 ឆ្នាំ Vinicius Junior នៅកីឡដ្ឋាន Bernabeu

ថ្ងៃទី ២១ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១០:១៣

Real Madrid បង្ហាញកីឡាករថ្មីវ័យ 18 ឆ្នាំ Vinicius Junior នៅកីឡដ្ឋាន Bernabeu

Real Madrid បានបង្ហាញកីឡាករចំណូលថ្មីរបស់ពួកគេ Vinicius Junior វ័យ 18 ឆ្នាំ សញ្ជាតិប្រេស៊ីលក្នុងតម្លៃ 38,7 លានផោននៅកីឡដ្ឋាន Bernabeu ។



កីឡាករវ័យជំទង់ដែលអាចលេងជាខ្សែបម្រើស្លាប ឬប្រយុទ្ធចំបានចូលរួមជាមួយក្រុមអធិរាជសពីក្លិប Flamengo បន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលកំណត់សម្រាប់កីឡាករអាយុក្រោម 19 ឆ្នាំត្រូវបានយល់ព្រមកាលពី ១ ឆ្នាំមុន។



លោក Florentino Perez ដែលជាប្រធានក្លិប Real Madrid បាននិយាយថា Vinicius Jr ជាកីឡាករដែលត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃក្តីសង្ឃឹមដ៏អស្ចារ្យនៃកីឡាបាល់ទាត់ប្រេស៊ីល និងពិភពលោក។



គួរបញ្ជាក់ផងដែរថា Vinicius បានបង្ហាញខ្លួនជាផ្លូវការចំនួន 37 លើកសម្រាប់ក្រុម Flamengo ដោយស៊ុតបញ្ចូលទីបាន ៧ គ្រាប់៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC