trollkhmer news

Wenger ត្រូវបានក្រុមជម្រើសជាតិមួយនៅអាស៊ីដាក់សំណើឲ្យទៅដឹកនាំ

ថ្ងៃទី ២០ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១៥:២៣

Wenger ត្រូវបានក្រុមជម្រើសជាតិមួយនៅអាស៊ីដាក់សំណើឲ្យទៅដឹកនាំ

សហព័ន្ធកីឡាបាល់ទាត់ជប៉ុនបានដាក់សំណើដល់លោក Arsene Wenger ដើម្បីមកដឹកនាំក្រុមជម្រើសជាតិ  ខណៈសហព័ន្ធកំពុងស្វែងរកគ្រូបង្វឹកថ្មី។



Wenger ទទួលបានការគោរពយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន ដោយគាត់តែងតែនិយាយពីភាពរីករាយ និងជីវិតដែលរស់នៅទីនោះ ហើយគណៈកម្មាធិការជាតិជប៉ុន ចង់ឲ្យគាត់វិលត្រឡប់ទៅដឹកនាំក្រុមជម្រើសជាតិ។ អតីតគ្រូបង្វឹកកាំភ្លើងធំ Arsenal ក៏មានការចាប់អារម្មណ៍ពីក្លិបជាច្រើននៅក្នុងប្រទេសចិន ក្នុងសំណើទឹកប្រាក់ប្រមាណ ៣០ លានផោនកាលពី ២ ឆ្នាំមុនផងដែរ។



គួរបញ្ជាក់ផងដែរថា  Wenger ធ្លាប់ធ្វើជាគ្រូបង្វឹកក្រុម Nagoya Grampus កាលពីឆ្នាំ ១៩៩៥ ដល់ ១៩៩៦ ត្រឹមតែ ១ រដូវកាលលោកបានដឹកនាំក្រុមនេះឈ្នះពាន Emperor ‘s Cup និង Japanese Super Cup ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Dailymail