trollkhmer news

ប្រធាន La Liga៖ អត្រាពន្ធខ្ពស់នៅអេស្ប៉ាញជាកត្តារួមចំណែកមួយធ្វើឲ្យ Ronaldo ផ្លាស់ទៅលេងនៅ Juventus

ថ្ងៃទី ២០ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១១:២១

 ប្រធាន La Liga៖ អត្រាពន្ធខ្ពស់នៅអេស្ប៉ាញជាកត្តារួមចំណែកមួយធ្វើឲ្យ Ronaldo ផ្លាស់ទៅលេងនៅ Juventus

យោងតាមលោក Javier Tebas ប្រធាន La Liga បានឱ្យដឹងថា អត្រាពន្ធខ្ពស់នៅប្រទេសអេស្ប៉ាញគឺជាកត្តារួមចំណែកមួយក្នុងការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការចូលរួមជាមួយក្រុម Juventus ។



Ronaldo បានបញ្ចប់ទំនាក់ទំនងរយៈពេល ៩ ឆ្នាំជាមួយនឹង Real Madrid នៅពេលដែលរូបគេបានយល់ព្រមផ្លាស់ទៅកាន់ក្រុមជើងឯកក្របខ័ណ្ឌ Serie A ដែលមានតម្លៃខ្លួន 112 លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ Tebas គិតថា ការផ្លាស់ប្តូរនេះក៏ត្រូវបានជម្រុញដោយលុយផងដែរ ដោយកីឡាករអាចរកប្រាក់បានច្រើននៅក្នុងប្រទេសអ៊ីតាលី។



Tebas បានប្រាប់សារព័ត៌មាន Marca ថា CR7 នឹងរកប្រាក់បានច្រើនជាងនៅទីនោះ។ ខ្ញុំគិតថា អត្រាពន្ធខ្ពស់ក៍ជាផ្នែកមួយដែលជម្រុញឱ្យគាត់ទៅប្រទេសអ៊ីតាលីផងដែរ។ នៅអេស្ប៉ាញ យើងមានបញ្ហាជាមួយសារពើពន្ធ ហើយក្រៅពីការប្រកួតលីហ្គធំៗ អេស្ប៉ាញគឺជាកន្លែងដែលកីឡាករជួបស្ថានភាពពន្ធដ៏អាក្រក់បំផុត។



គួរបញ្ជាក់ផងដែរថា ម្ចាស់ពានរង្វាន់ Ballon d'Or ៥ដង និងជាខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនជាងគេរបស់ Real Madrid កីឡាករ Ronaldo បានចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្លិប Juventus  ជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុន៕


ប្រែសំរួលដោយ : TK

ប្រភព​ : OneFootball