trollkhmer news

ដល់ម្លឹងផង! ក្រដាសអនាម័យរូប Cristiano Ronaldo ដាក់លក់ពេញទីក្រុងមួយនៅប្រទេសអ៊ីតាលី

ថ្ងៃទី ១៩ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១៣:០៩

ដល់ម្លឹងផង! ក្រដាសអនាម័យរូប Cristiano Ronaldo ដាក់លក់ពេញទីក្រុងមួយនៅប្រទេសអ៊ីតាលី


កាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ ក្រុមសេះបង្កង់ Juventus បានធ្វើពិធីបង្ហាញខ្លួនខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាសមាជិកថ្មីរបស់ពួកគេជាផ្លូវការនាកីឡដ្ឋាន Allianz។


ដោយឡែកពីក្រោយពីផ្ទេរមកកាន់ក្រុមជើងឯកអ៊ីតាលី Serie A ៣៤សម័យរួចរាល់ នៅទីក្រុង Naples មានការដាក់លក់ក្រដាសអនាម័យដែលមានរូបរបស់ម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យផងដែរ។


គួររំលឹកថា អតីតសមាជិក Sporting Lisbon និង Manchester United ខាងលើត្រូវបានគេរាយការណ៍មកថានឹងទទួលបានថ្លៃនឿយហត់៥សែនផោនក្នុងមួយសប្ដាហ៍អំឡុងកិច្ចសន្យា៤ឆ្នាំនៅ Juventus។ គួររំលឹកថា ក្លិបយក្សអ៊ីតាលីខាងលើបានបំពេញការផ្ទេរយកខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូកាលពីថ្ងៃអង្គារទី១០ខែកក្កដា។



ប្រែសំរួលដោយ : ឆើត

ប្រភព​ : Dailymail