trollkhmer news

នារីម្នាក់ដែលចូលទៅរំខានវគ្គផ្តាច់ព្រ័ត World Cup ថាខ្លួនជាអ្នកនាំសំណាងឲ្យបារាំងឈ្នះក្រូអាត

ថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១១:៤៥

នារីម្នាក់ដែលចូលទៅរំខានវគ្គផ្តាច់ព្រ័ត World Cup ថាខ្លួនជាអ្នកនាំសំណាងឲ្យបារាំងឈ្នះក្រូអាត


កាលពីម្សិលមិញតុលាការក្រុងម៉ូស្គូ បានកាត់ទោសមនុស្ស ៤នាក់ អោយជាប់ឃុំខ្លួន រយៈពេល១៥ ថ្ងៃ ដោយសារការចូលរំខាន វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 ដោយធ្វើអោយការប្រកួតត្រូវពន្យាពេល២៥វិនាទី។


អ្នកទាំងនេះ មកពីក្រុមចម្រៀង Pussy Riot ដែលជាក្រុមប្រឆាំង នឹងរដ្ឋាភិបាល។ ពួកគេបានស្លៀកពាក់ឯកសណ្ឋានប៉ូលីស ហើយរត់ចូលទីលាន រំខានការប្រកួតរវាងបារាំង និងក្រូអាត កាលយប់ថ្ងៃអាទិត្យ។


នៅក្នុងតុលាការក្រុងម៉ូស្គូ នារី Veronika Nikulshina បាននិយាយថា នាងគិតថានាងគឺជាអ្នកនាំសំណាងទៅដល់ក្រុមជម្រើសជាតិបារាំងក្នុងការឈ្នះទៅលើក្រុមជម្រើសជាតិក្រូអាត។


គួរបញ្ចាក់ផងដែរថា ក្នុងចំណោម៤នាក់នោះ Veronika Nikulshina ត្រូវពិន័យធ្ងន់ជាងគេដោយមិនអោយចូលរួម សកម្មភាពកីឡារយៈពេល៣ឆ្នាំ។


ប្រែសំរួលដោយ : ឆើត

ប្រភព​ : Reuters