trollkhmer news

អស់ទាស់! ប្រធានាធិបតី​បារាំង Macron ចេញក្បាច់ Dab ជាមួយ Pogba យ៉ាងឡូយក្រោយបារាំងឈ្នះ World Cup

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ២៣:៤៧

អស់ទាស់! ប្រធានាធិបតី​បារាំង Macron ចេញក្បាច់ Dab ជាមួយ Pogba យ៉ាងឡូយក្រោយបារាំងឈ្នះ World Cup


ក្រុម​មាន់​គក​​បារាំង​បាន​ក្លាយជាម្ចាស់​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤-២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រុស្ស៊ីកាលពីម្សិលមិញនាកីឡដ្ឋាន Luzhniki។


ដោយឡែកលោក​ប្រធានាធិបតី​បារាំង Emmanuel Macron បង្ហាញ​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​នៅកន្លែងទស្សនា មិន​ត្រឹម​តែ​អបអរ​នៅ​កន្លែង​ទស្សនា​របស់​លោក​នៅ​កីឡដ្ឋាន​នោះ​ទេ លើស​ពី​នេះ លោក​ថែម​ទាំង​បាន​ចូល​រួម​អបអរ​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​កីឡាករ​បារាំង​ដល់​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​ក្រុម​ជម្រើស​ជាតិថែមទៀតផង។


អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្នុង​អំឡុង​ពេល​អបអរ​នោះ លោក​ប្រធានាធិបតី​វ័យ ៤០ ឆ្នាំ ថែម​ទាំង​បាន​បង្ហាញ​ក្បាច់ Dab ជាមួយ​ខ្សែ​ការពារ​ស្លាប Benjamin Mendy និង​ខ្សែ​បម្រើ Paul Pogba ទៀត​ផង។

ទស្សនាវីដេអូ៖