trollkhmer news

Luka Modric ថា ដោយសារតែរឿងមួយទើបធ្វើឲ្យបារាំងឈ្នះពាន World Cup

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ២៣:៣៥

Luka Modric ថា ដោយសារតែរឿងមួយទើបធ្វើឲ្យបារាំងឈ្នះពាន World Cup


ប្រធានក្រុមជម្រើសជាតិក្រូអាត Luka Modric ជឿថាក្រុមរបស់ខ្លួនលេងបានល្អជាងបារាំងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃអាទិត្យទី១៥ខែកក្កដា។


ម្ចាស់បាល់មាសប្រចាំពានរង្វាន់បាល់ទាត់ពិភពលោកបានគិតថាបាល់ពិន័យ១១ម៉ែត្ររបស់បារាំងក្នុងនាទី៣៨ជាចំណុចផ្លាស់ប្ដូរការប្រកួត ព្រោះក្រូអាតកាន់តែកើនសមត្ថភាពក្រោយពេល Ivan Perisic ស៊ុតតាមស្មើ ក្រោយពីការតែតបញ្ចូលទីខ្លួនឯងរបស់ Mario Mandzukic។


សមាជិករបស់ Real Madrid បានបន្ថែមថា៖ "យើងភ្ញាក់ផ្អើលនៅពេលអាជ្ញាកណ្ដាលឱ្យបាល់ពិន័យ១១ម៉ែត្រ ជាពិសេសពីព្រោះកំហុសដែលគាត់បានធ្វើក្នុងការផ្តល់បាល់ Freekick ដែលគ្រាប់ទី១របស់បារាំង។ តាមគំនិតខ្ញុំ អាជ្ញាកណ្ដាលមិនគួរឱ្យបាល់ហ៊្វ្រីឃីកនោះឡើយ។ តែពួកយើងងើបឡើងវិញក្រោយគ្រាប់នោះ ហើយលេងបានល្អបំផុត រួចគាត់ឱ្យបាល់១១ម៉ែត្រនៅបារាំង។ បាល់១១ម៉ែត្រនោះសម្លាប់អ្នក។ វាមិនងាយស្រួលឡើយក្នុងការតាមពីក្រោយនោះ។ ប៉ុន្តែពួកយើងបានព្យាយាម ពួកយើងតស៊ូរហូតដល់ទីបញ្ចប់។"


ក្រុម​មាន់​គក​​បារាំង​បាន​ក្លាយជាម្ចាស់​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤-២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រុស្ស៊ីកាលពីម្សិលមិញនាកីឡដ្ឋាន Luzhniki។ ៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។



ប្រែសំរួលដោយ : ឆើត

ប្រភព​ : dailymail