trollkhmer news

Mandukic ក្លាយជាកីឡាករដំបូងគេបង្អស់នៅ World Cup ដែលតែតបញ្ចូលទីក្រុមខ្លួនឯងនៅវគ្គផ្តាច់ព្រ័ត

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០១:២៧

Mandukic ក្លាយជាកីឡាករដំបូងគេបង្អស់នៅ World Cup ដែលតែតបញ្ចូលទីក្រុមខ្លួនឯងនៅវគ្គផ្តាច់ព្រ័ត


ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2018 ក្រោយឈ្នះក្រូអាត ដោយលទ្ធផល ៤ទល់នឹង២ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ នាកីឡដ្ឋាន Luzhniki។


៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។


ដោយឡែកក្រោយពីតែតបញ្ចូលទីក្រុមខ្លួនឯងនៅដើមវគ្គទី១ សមាជិករបស់ Juventus ធ្វើបានកំណត់ត្រាមួយដែលមិនគួរកើតឡើងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup គឺ ក្លាយជាកីឡាករក្លាយជាកីឡាករដំបូងគេបង្អស់ប្រចាំប្រវត្តិសាស្រ្ត World Cup ដែលតែតបញ្ចូលទីក្រុមខ្លួនឯងនៅវគ្គផ្តាច់ព្រ័ត។


ទស្សនាវីដេអូហាយឡាយ៖

ប្រែសំរួលដោយ : ឆើត

ប្រភព​ : dailymail