trollkhmer news

បារាំងគ្រងជើងឯក FIFA World Cup ជាលើកទី២ក្នុងប្រវត្តិសាស្រ្ត ក្រោយឈ្នះក្រូអាត៤-២ (មានវីដេអូ)

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០១:១២

បារាំងគ្រងជើងឯក FIFA World Cup ជាលើកទី២ក្នុងប្រវត្តិសាស្រ្ត ក្រោយឈ្នះក្រូអាត៤-២ (មានវីដេអូ)


ក្រុម​មាន់​គក​​បារាំង​បាន​ក្លាយជាម្ចាស់​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤-២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រុស្ស៊ីកាលពីម្សិលមិញនាកីឡដ្ឋាន Luzhniki។


៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។


នេះ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិ​សាស្ត្រ​ហើយ​ដែល​ក្រុម​មាន់​គក​បារាំង​ឈ្នះ​ជើង​ឯក​បាល់ទាត់​ពិភព​លោក​ FIFA World Cup បន្ទាប់​ពី​ឈ្នះ​លើក​ទី​១​កាល​ពី​ឆ្នាំ​១៩៩៨។ ចំណែក​ក្រូអាត​ទទួល​បាន​ជើង​ឯក​រង ហើយ​នេះ​ជា​លើក​ទី​១​ដែល​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ៕


ទស្សនាវីដេអូហាយឡាយ៖



ប្រែសំរួលដោយ : ឆើត

ប្រភព​ : dailymail