trollkhmer news

Mbappe ក្លាយជាកីឡាករក្មេងដំបូងគេស៊ុតចូលវគ្គផ្ដាច់ព្រ័ត្រ ចាប់តាំងពី Pele ធ្វើបាននៅឆ្នាំ១៩៥៨

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០១:០០

Mbappe ក្លាយជាកីឡាករក្មេងដំបូងគេស៊ុតចូលវគ្គផ្ដាច់ព្រ័ត្រ ចាប់តាំងពី Pele ធ្វើបាននៅឆ្នាំ១៩៥៨


ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2018 ក្រោយឈ្នះក្រូអាត ដោយលទ្ធផល ៤ទល់នឹង២ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ នាកីឡដ្ឋាន Luzhniki។


៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។


ដោយឡែក Kylian Mbappe ក្រោយពីបានបង្ហាញខ្លួននិងស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័តកាលពីម្សិលមិញ សមាជិករបស់ PSG បានបំបែកកំណត់ត្រានៅក្នុងព្រឹត្តិការណ៍ FIFA World Cup ចំនួន២គឺ ពោលគឺក្លាយជាកីឡាករក្មេងដំបូងគេស៊ុតចូលវគ្គផ្ដាច់ព្រ័ត្រ ចាប់តាំងពី Pele ធ្វើបាននៅឆ្នាំ១៩៥៨ ហើយនឹងជាកីឡាករវ័យក្មេងទី៣ ដែលបង្ហាញខ្លួននៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក បន្ទាប់ពី Pele និង Giuseppe Bergomi៕


ទស្សនាវីដេអូហាយឡាយ៖

ប្រែសំរួលដោយ : ឆើត

ប្រភព​ : dailymail