trollkhmer news

ក្រោយធ្លាក់ World Cup លោក Fernando Hierro ឈប់ពីតំណែងគ្រូបណ្ដោះអាសន្នអេស្ប៉ាញ

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១១:២៧

ក្រោយធ្លាក់ World Cup លោក Fernando Hierro ឈប់ពីតំណែងគ្រូបណ្ដោះអាសន្នអេស្ប៉ាញ


លោក Fernando Hierro បានលាឈប់ពីតំណែងជាគ្រូបង្គោលបណ្ដោះអាសន្ន និង សម្រេចចិត្តមិនវិលទៅកាន់តំណែងចាស់ជានាយកកីឡាប្រចាំសហព័ន្ធបាល់ទាត់អេស្ប៉ាញថែមទៀតផង។


អតីតប្រធានក្រុម Real Madrid បានកាន់តំណែងរយៈពេលខ្លីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup  ជំនួសលោក Julen Lopetegui ដែលត្រូវបានបណ្ដេញចេញមុន២ថ្ងៃមុននឹងប្រកួតបើកឆាកទល់នឹងព័រទុយហ្គាល់។


គួររំលឹកថា ក្រុមជើងឯក២០១០ បានធ្លាក់ចេញពីព្រឹត្តិការណ៍លំដាប់ពិភពលោកនេះតាមរយៈការចាញ់ដោយបាល់ប៉េណាល់ទី ក្រោមថ្វីជើងម្ចាស់ផ្ទះរុស្ស៊ី នៅវគ្គ១៦ក្រុម។


ប្រែសំរួលដោយ : ឆើត

ប្រភព​ : dailymail