trollkhmer news

FIFA អញ្ជើញ​ក្មេង​ថៃទាំង​១២​រួម​ទាំង​គ្រូ​បង្វឹក​ទៅ​មើល FIFA World Cup វគ្គផ្តាច់ព្រ័តនៅប្រទេសរុស្ស៊ី

ថ្ងៃទី ០៧ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០០:៤៧

FIFA អញ្ជើញ​ក្មេង​ថៃទាំង​១២​រួម​ទាំង​គ្រូ​បង្វឹក​ទៅ​មើល FIFA World Cup វគ្គផ្តាច់ព្រ័តនៅប្រទេសរុស្ស៊ី

ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក Gianni Infantino បាន​ផ្ញើ​សំបុត្រ​ទៅ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ​ លោក Somyot Poompanmoung ដោយ​អញ្ជើញ​​ក្មេង​ទាំង​១២ ​និង​គ្រូ​របស់​ពួក​គេ​ដែលកំពុងតែជាប់នៅក្នុងល្អាងឲ្យ​ទៅ​ទស្សនា​ការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2018 ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Moscow ប្រទេស​រុស្សី។


ដោយឡែក នៅពេលនេះ អ្នកទាំង១៣មិនទាន់ចេញផុតនៅឡើយទេ ខណៈក្រុមសង្គ្រោះកំពុងញាប់ដៃញាប់ជើងនាំពួកគចេញទៅ​កាន់កន្លែងសុវត្ថិភាព និង ត្រឡប់ទៅគេហដ្ឋានវិញ។


តាមប្រភពមួយចំនួនពីប្រទេសថៃឲ្យដឹងថា ការនាំអ្នកទាំង៣ចេញពីល្អាង អាចចំណាយពេលយ៉ាងហោច៣ទៅ៤​ខែឯណោះ ហើយវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា៕


ប្រែសំរួលដោយ : ឆើត

ប្រភព​ : FA Thailand