trollkhmer news

Diego Maradona សូមទោសរឿងនិយាយថា អង់គ្លេសលួចជ័យជម្នះពីកូឡុំប៊ី

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១៦:១៨

Diego Maradona សូមទោសរឿងនិយាយថា អង់គ្លេសលួចជ័យជម្នះពីកូឡុំប៊ី


វីរបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona បាននិយាយសូមទោសទៅកាន់សមាគមបាល់ទាត់ពិភពលោក ចំពោះសម្ដីមួយដែលថា អង់គ្លេស បានលួចយកជ័យជម្នះពីកូឡុំប៊ី នៅវគ្គ១៦ក្រុមនាពេលកន្លងមក។


លោក Maradona ចោទថា អាជ្ញាកណ្ដាល Mark Geiger ហាក់មានភាពលម្អៀងទៅកាន់អង់គ្លេស។ ដោយឡែក FIFA ចាត់ទុកថា ពាក្យសម្ដីនេះចាត់ទុកពាក្យសម្ដីនេះថាមិនសមរម្យ និង ថា គ្មានភស្ដុតាង។


ក្រៅពីនោះ ក្រោយពីក្រុមជម្រើសជាតិអង់គ្លេស បានទម្លាក់ក្រុមបាល់ទាត់កូឡុំប៊ីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយរួចហើយនោះ មនុស្សជាង២សែន៨ម៉ឺននាក់បានដាក់ញត្តិទាមទារឱ្យ FIFA ធ្វើសេចក្តីសម្រេចឡើងវិញ។



ប្រែសំរួលដោយ : ឆើត

ប្រភព​ : The Sun