trollkhmer news

មនុស្សជិត៣សែននាក់ ដាក់ញត្តិទៅ FIFA ទាមទារឱ្យកូឡុំប៊ីឈ្នះអង់គ្លេសវិញ

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១៦:១៣

មនុស្សជិត៣សែននាក់ ដាក់ញត្តិទៅ FIFA ទាមទារឱ្យកូឡុំប៊ីឈ្នះអង់គ្លេសវិញ


ក្រោយពីក្រុមជម្រើសជាតិអង់គ្លេស បានទម្លាក់ក្រុមបាល់ទាត់កូឡុំប៊ីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយរួចហើយនោះ មនុស្សជាង២សែន៨ម៉ឺននាក់បានដាក់ញត្តិទាមទារឱ្យ FIFA ធ្វើសេចក្តីសម្រេចឡើងវិញ។


ការប្រកួតដ៏សំខាន់រវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិកូឡុំប៊ី ដែលមានអាជ្ញាកណ្តាលកាត់សេចក្តីគឺលោក Mark Geiger ជនជាតិអាមេរិកត្រូវបានគេរិះគន់ជាខ្លាំងថាលោកកាត់សេចក្តីលំអៀងទៅរកក្រុមអង់គ្លេស ដោយបានពិន័យកាតជាច្រើនសន្លឹកទៅឲ្យក្រុមកូឡុំប៊ី។


ហើយការដាក់ញត្តិទាមទារនេះគឺដើម្បីឱ្យសហ័ពន្ធបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA មានការគិតគូរឡើងវិញផងដែរ អំពីការប្រកួតរបស់ប្រទេសកូឡុំប៊ីឡើងវិញ ក្រោយពីពួកគេបានបង្ហាញនូវចំនួនមនុស្សចុះហត្ថលេខាដល់ទៅជាង៣សែននាក់ឯនោះ។


គួរឲ្យដឹងផងដែរថា អ្នកគាំទ្រក្រុមជម្រើសជាតិកូឡុំប៊ី មានការខឹងសម្បាជាខ្លាំងចំពោះការកាត់ក្ដីរបស់អជ្ញាកណ្តាលដែលសម្រេចចិត្តឲ្យបាល់ប៉េណាល់ទីទៅក្រុមជម្រើសជាតិអង់គ្លេសនោះ គឺជារឿងដែលមិនត្រឹមត្រូវទាល់តែសោះ។