trollkhmer news

អេស្បាញទទួលទេសចរអន្តរជាតិ ១៨ម៉ឺននាក់ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១៧:៣១

អេស្បាញទទួលទេសចរអន្តរជាតិ ១៨ម៉ឺននាក់ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ប្រទេសអេស្បាញបានទទួលអ្នកទេសចរណ៍ អន្តរជាតិជាង ១៨,១លាននាក់ ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ដោយមានការកើនឡើង ១៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


ជនជាតិអង់គ្លេសប្រមាណ ៤លាននាក់បានទៅទស្សនាប្រទេសអេស្បាញក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ដែលបង្ហាញពីការកើនឡើង ១៩,៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥។ ជាមួយគ្នានេះ ជនជាតិបារាំងប្រមាណ ២,៧លាននាក់បានមកដល់ និងមានការកើនឡើងប្រមាណ ៩,៥ភាគរយ។


ជាការគួរឱ្យកត់សម្គាល់ អ្នកទេសចរមកពីប្រទេសអៀរឡង់ និងហូឡង់មានការកើនឡើង ២៥,៦ភាគរយ និង ២៥ភាគរយរៀងគ្នាក្នុងរយៈពេល ៤ខែនេះ។គួរបញ្ជាក់ថា ប្រទេសអេស្បាញ ជាប្រទេសដែលមានមនុស្សទៅទេសចរណ៍ច្រើនបំផុតក្នុងពិភពលោក ដោយបានទទួលអ្នកទេសចរណ៍អន្តរជាតិសរុប ៦៨,១លាននាក់ក្នុងឆ្នាំ២០១៥៕





ប្រភព​ : Cri ccfr