trollkhmer news

អ្នកដំណើរលើរថយន្តក្រុង ១០នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ចាប់ជំរត់នៅភាគខាងជើងអាហ្វហ្គានីស្ថាន

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១៧:២៧

អ្នកដំណើរលើរថយន្តក្រុង ១០នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ចាប់ជំរត់នៅភាគខាងជើងអាហ្វហ្គានីស្ថាន

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា នៅថ្ងៃអង្គារនេះពួកសកម្មប្រយុទ្ធតាលីបង់បានស្ទាក់ចាប់រថយន្តក្រុងចំនួនបីគ្រឿងនៅដល់ផ្លូវដ៏សំខាន់មួយស្ថិតនៅភាគខាងជើងខេត្ត Kunduz និងបានចាប់ជំរត់អ្នកដំណើរជាង ១៨០នាក់ ។


សេចក្ដីរាយការណ៍របស់ប៉ូលិសខេត្តបានឱ្យដឹងថា អ្នកដំណើរជាង ១៦០នាក់ត្រូវបានដោះលែង។ ចំណែកអ្នកដំណើរ ១០នាក់ត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធដោយសារហេតុផលផ្សេងៗជាច្រើន ក្នុងពេលដែលអ្នកដំណើរ ១៨នាក់ទៀតកំពុងស្ថិតនៅក្នុងដៃពួកសកម្មប្រយុទ្ធនៅឡើយ។


បើតាមសេចក្ដីរាយការណ៍ ឧប្បត្តិហេតុបានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីព្រឹក ក្នុងស្រុក Ali Abad នៅខាងក្រៅទីរួមខេត្ត Kunduz។ប៉ូលិសនិងចាស់ស្រុកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានការដោះលែងអ្នកដែលនៅសល់ ១៨នាក់ទៀត។គួរបញ្ជាក់ថា ជនស៊ីវិលប្រមាណ ៦០០នាក់ត្រូវបានសម្លាប់ និងច្រើនជាង ១៣៤០នាក់ផ្សេងទៀតបានរងរបួសក្នុងជម្លោះហិង្សានៅត្រីមាសទីមួយឆ្នាំនេះ៕



ប្រភព​ : Cri ccfr