trollkhmer news

ម្រេចកម្ពុជាផលិតបាន ជិត១ម៉ឺន២ពាន់តោន នៅឆ្នាំ២០១៦កើនឡើងជាងឆ្នាំមុន

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៨:៤៧

ម្រេចកម្ពុជាផលិតបាន ជិត១ម៉ឺន២ពាន់តោន នៅឆ្នាំ២០១៦កើនឡើងជាងឆ្នាំមុន

ផលិតកម្មម្រេចនៅកម្ពុជា មានចំនួន១១៨១៩ តោន ដាំលើផ្ទៃដី៦១២៤ ហិចតោនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០១៦នេះ ហើយបើធៀបនឹងឆ្នាំ២០១៥ ផលិតបានចំនួន៩៨៤៥តោន លើផ្ទៃដី ៤៦៤៥ហិតា នេះបើតាមលោកបណ្ឌិត ហ៊ាន វណ្ណហន មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មបញ្ជាក់ ក្នុងបណ្តាញសង្គមហ្វេសបុករបស់លោក នៅថ្ងៃទី ៣១ ឧសភា ២០១៦នេះ។


ប្រភពពីអគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០១៣ ម្រេចកម្ពុជាជាប់ចំណាត់ថ្នាក់លើពិភពលោក ក្នុងនោះ លេខ១ចំពោះទិន្នផលខ្ពស់ជាងគេបំផុត, លេខ១៦ចំពោះផលិតផលសរុប និងលេខ២៧ចំពោះបរិមាណផ្ទៃដីប្រមូលផល៕

ប្រភព​ : Cri ccfr