trollkhmer news

អង្គការស្បៀងអាហារពិភពលោកនឹងផ្តល់ជំនួយថវិកា១១លានដុល្លាអាមេរិកដល់កម្ពុជា សម្រាប់គម្រោងជួយបង្ការគ្រោះរាំងស្ងួត

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:៥៩

អង្គការស្បៀងអាហារពិភពលោកនឹងផ្តល់ជំនួយថវិកា១១លានដុល្លាអាមេរិកដល់កម្ពុជា សម្រាប់គម្រោងជួយបង្ការគ្រោះរាំងស្ងួត

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានឲ្យដឹងថា អង្គការស្បៀងអាហារពិភពលោក នឹង ផ្តល់ជំនួយថវិកាចំនួន ១១លានដុល្លារអាមេរិកដល់កម្ពុជា ដែលថវិកា មួយផ្នែកសម្រាប់គម្រោងជួយបង្ការគ្រោះរាំងស្ងួត និងមួយផ្នែកទៀត សម្រាប់គម្រោងផ្គត់ផ្គង់អាហារសម្រន់ដល់កុមារតាម សាលារៀន។


លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ថវិកាចំនួន ១១លាន ដុល្លារ ដែល អង្គការស្បៀងអាហារពិភពលោកត្រៀមនឹងជួយដល់ កម្ពុជានេះ មួយផ្នែកនឹងត្រូវប្រើប្រាស់ក្នុងគម្រោងជីកអណ្ដូង, ស្រះទឹក ដើម្បីជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះក្នុងភាពរាំង ស្ងួតនៅពេលក្រោយទៀត ។ លោកទេសរដ្ឋមន្រ្តី បន្តថា ក្រៅពីគម្រោងបង្ការគ្រោះរាំងស្ងួត ជំនួយ ១១លានដុល្លារនេះ ក៏នឹងត្រូវអនុវត្តលើគម្រោងផ្គត់ផ្គង់អាហារសម្រន់ សម្រាប់ កុមារនៅតាមសាលារៀនផងដែរ។


តាមរយៈគម្រោង បង្ការ ក្នុងស្ថានភាពរាំងស្ងួតនេះ អង្គការស្បៀងអាហារពិភពលោក បានប៉ាន់ ប្រមាណថា គម្រោងនឹងមានលទ្ធភាពជួយប្រជាពលរដ្ឋប្រមាណ ៥សែននាក់ក្នុងតំបន់ជួបគ្រោះរាំងស្ងួត។អង្គការស្បៀងអាហារពិភពលោក បានកំណត់ ខេត្តបាត់ដំបង, ឧត្តរមានជ័យ, កំពង់ធំ និងតំបន់មួយចំនួននៃខេត្តកំពង់ចាមជាដើម ថាជា តំបន់ងាយនឹងជួបគ្រោះធម្មជាតិ និងគ្រោះរាំងស្ងួតច្រើនជាងគេ៕

ប្រភព​ : Cri ccfr