trollkhmer news

ក្រុមហ៊ុន​ចិន​បាន​សុំទោស​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក្ខណៈ​ប្រកាន់​ពូជ​សាសន៍ដល់ពលរដ្ឋអាហ្រ្វិក

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:២៤

ក្រុមហ៊ុន​ចិន​បាន​សុំទោស​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក្ខណៈ​ប្រកាន់​ពូជ​សាសន៍ដល់ពលរដ្ឋអាហ្រ្វិក


ក្រុមហ៊ុន​ចិន​មួយ​ដែល​នៅ​ពី​ក្រោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ម្សៅ​សាប៊ូ​ដែល​​គេ​គិត​ថា​មាន​លក្ខណៈ​ប្រកាន់​រើស​អើង​ពូជ​សាសន៍​ដល់​ពលរដ្ឋ​អាហ្រ្វិក​​បាន​សុំ​ការ​អភ័យ​ទោស​ចំពោះ​រឿង​នេះ។  


ក្រុមហ៊ុន Shanghai Leishang Cosmetics កំពុង​តែ​មាន​បញ្ហា​ក្រោយ​ពី​បាន​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ដែល​លើក​ឡើង​អំពី​ស្ដ្រី​ម្នាក់​ប្រើ​ប្រាស់​ម្សៅ​សាប៊ូ​​បោក​ខោអាវ​​ដើម្បី​ប្រែ​ក្លាយ​បុរស​អាហ្រ្វិក​ម្នាក់​ដែល​មាន​ស្បែក​ខ្មៅ​ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ចិន​ម្នាក់​ដែល​មាន​ស្បែក​ស​ជ្រះ​ជាង​មុន។ការ​ផ្សាយ​ពាណិជ្ជក្ម​នេះ​គឺ​មាន​រយៈ​ពេល​មួយ​កំណត់​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្ដែ​នៅ​បរទេស​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​។


ដើម​ឡើយ​ក្រុមហ៊ុន​បាន​បក​ស្រាយ​ថា​ ការ​រិះគន់​ពី​ពលរដ្ឋ​ប្រទេស​លោក​ខាង​លិច​ គឺ​ជា​រឿង​រសើប​ជ្រុល​ ប៉ុន្ដែ​ក្រោយ​មក​បាន​លុប​ចោល​តំណភ្ជាប់​ទៅ​អសយដ្ឋាន​អ៊ីនធើរណិត​នៃ​ឃ្លីប​ផ្សាយ​ពាណិជ្ជកម្ម​នោះ ហើយ​ក៏​បាន​សុំទោស​ផង​ដែរ។


នៅ​ចិន​មាន​សហគមន៍​អាហ្រ្វិក​ដ៏​តូច​មួយ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​សូវ​បាន​ឃើញ​ ឬ​ដឹង​ឮ​ច្រើន​អំពី​ជន​បរទេស​ទេ​ ហើយ​ពួក​គេ​ក៏​មិន​ដឹង​រឿង​រសើប​រើស​អើង​ជាតិ​សាសន៍​ដែរ៕នៅ​គ្រា​​នេះ​ដែរ ប៉ូលិស​នៅ​ក្នុង​ក្រុង Delhi នៃ​ប្រទេស​ឥណ្ឌា​បាន​ចាប់​ខ្លួន​មនុស្ស​៥នាក់​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ​ លើ​ជន​ជាតិ​អាហ្រ្វិក​មួយ​ចំនួន​កាល​ពី​សប្ដាហ៍​មុន។


ករណី​ដាច់​ ដោយ​ឡែក​ពី​គ្នា​ចំនួន​​៣​ដែល​បាន​កើត​ឡើង​ ត្រូវ​បាន​គេ​ចុះ​បញ្ជី​បញ្ហា​ក្រោយ​ពី​មាន​ហេតុការណ៍​វាយ​ប្រហារ​កើត​ឡើង​ ដែល​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អាហ្រ្វិក​៦នាក់​ត្រូវ​របួស។កាល​ពី​​ដើម​ខែ​នេះ ជន​ជាតិ​កុង​ហ្គោល​ត្រូវ​គេ​វាយ​ដុំ​រហូត​ដល់​ស្លាប់​ក្រោយ​ពី​មាន​ជម្លោះ​ មួយ​ទាក់​ទង​នឹង​ការ​ជួល​រឺម៉ក​កង់​បីមួយ​គ្រឿង៕




ប្រភព​ : Radio Australia