trollkhmer news

Rajoub៖ គួរតែដុតរូបថតនិងអាវ Messi បើគេចូលលេងក្នុងប្រកួតរវាងអាហ្សង់ទីន និងអីុស្រាអែល

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៥:៣២

Rajoub៖ គួរតែដុតរូបថតនិងអាវ Messi បើគេចូលលេងក្នុងប្រកួតរវាងអាហ្សង់ទីន និងអីុស្រាអែល

ប្រធានសមាគមកីឡាប៉ាឡេស្ទីន លោក Jibril Rajoub បានអំពាវនាវឲ្យអ្នកគាំទ្រគួរតែដុតរូបថត និងអាវរបស់ Lionel Messi ប្រសិនបើរូបគេមានវត្តមានក្នុងប្រកួតរវាងអាហ្សង់ទីន និងអីុស្រាអែល។



Rajoub បាននិយាយថា យើងនឹងផ្តោតទៅលើកីឡាករម្នាក់នេះ ហើយសង្ឃឹមថា រូបគេនឹងមិនមកទីនេះទេ។ យើងនឹងប្រាប់អ្នកគាំទ្រឲ្យកំណត់គោលដៅ បើសិនជាតារាឆ្នើមរបស់ Barcelona រូបនេះចូលលេង។



ជម្រើសជាតិអាហ្សង់ទីននឹងត្រូវប្រកួតជាមួយជម្រើសជាតិអីុស្រាអែលនៅទីក្រុង យេរូសាឡឹម នៅថ្ងៃសៅរ៍ដែលជាការប្រកួតមិត្តភាពចុងក្រោយរបស់ខ្លួន មុនពេលចាប់ផ្តើមយុទ្ធនាការ World Cup ដែលត្រូវប្រកួតជាមួយ និងជម្រើសជាតិអីុស្លង់៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball