trollkhmer news

កូនស្រី​ តារា​សម្ដែង ​ប៊ីរីយ៉ា​ ទទួលបានតម្លៃខ្លួនខ្ទង់ពាន់ដុល្លារ ថត​ស្ពត​ពាណិជ្ជ​កម្មមួយ

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ១០:៣៦

កូនស្រី​ តារា​សម្ដែង ​ប៊ីរីយ៉ា​ ទទួលបានតម្លៃខ្លួនខ្ទង់ពាន់ដុល្លារ ថត​ស្ពត​ពាណិជ្ជ​កម្មមួយ

កូនស្រីដ៏ស្រស់ស្អាត របស់តារាសម្ដែងរាងខ្ពស់ស្រឡះ ប៊ីរីយ៉ា កំពុងតែទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជន បន្ទាប់ពីរូបថតខ្យូតៗ របស់នាង ត្រូវចែកចាយ ពេញបណ្ដាញហ្វេសប៊ុក ធ្វើឲ្យប្រជាប្រិយភាពក្មេងតូចរូបនេះ កាន់តែមានភាពល្បីល្បាញ មិនចាញ់ម្ដាយរបស់ខ្លួន ដែលជាតារាសម្ដែងល្បី ប៉ុន្មានឡើយ។

ជាក់ស្ដែង ប្រមាណរយៈពេលកន្លះខែ ខាងមុខទៀតនេះ ក្មេងតូចដែលមានឈ្មោះ ឡាប៊ីណា រូបនេះ នឹងចូលរួមថតស្បពពាណិជ្ជកម្ម រយៈពេលខ្លីមួយ ដែលផ្សព្វផ្សាយពីទឹកដោះគោកូនក្មេង ដោយមានតម្លៃរហូតដល់ទៅ ៦ពាន់ដុល្លារឯណោះ។




ជាការពិត មិនត្រឹមតែមានសម្រស់ស្រស់ស្អាត ខ្យូតគួរឲ្យស្រឡាញ់នោះទេ កូនស្រីរបស់តារាសម្ដែង ប៊ីរីយ៉ា ថែមទាំងកំពុងត្រូវប៉ាន់ លើទីផ្សារសិល្បៈខ្ពស់ទៀតផង ដោយសារមានរូបសម្រស់ស្រស់ស្អាត មិនចាញ់មនុស្សពេញវ័យឡើយ អាចនិយាយបានថា កាន់តែធំកាន់តែស្រស់ស្អាត។

ជាមួយគ្នានេះ សម្រាប់ទីផ្សារថតស្ពតពាណិជ្ជកម្មវិញ កូស្រីរបស់ ប៊ីរីយ៉ា មិនត្រឹមតែល្បីឈ្មោះ សម្រាប់ក្រុមហ៊ុនក្នុងប្រទេសប៉ុណ្ណោះទេ ក្មេងស្រីដ៏ស្រស់ស្អាតរូបនេះ ថែលទាំងល្បីឈ្មោះដល់ប្រទេសថៃទៀតផង រហូតដល់មានក្រុមហ៊ុន លក់ផលិតទឹកដោះគោមួយ អញ្ជើញឲ្យទៅថត ដល់ប្រទេសថៃទៀតផង។




ទាក់ទងនឹងរឿងនេះ នាថ្ងៃបើកសម្ពោធ នៃការដាក់បញ្ចាំង រឿង «ចិញ្ចៀនខ្មោច» វណ្ណកម្មថ្មីរបស់ផលិតកម្ម LD Picture ប៊ីរីយ៉ា បានថ្លែងប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា «ចា៎..បង! ផលិតផលដែលក្រុមហ៊ុនថៃ បានបណ្ដាក់ទុក នៅប្រទេសកម្ពុជា បានទាក់ទងឲ្យខ្ញុំ និងកូនស្រី ថតស្ពតពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយផលិតផល ទឹកដោះគោកូនក្មេង ពិតមែន។ ចំពោះតម្លៃខ្លួន អាស្រ័យលើក្រុមហ៊ុន ប៉ុន្តែសម្រាប់ស្ពពរយៈពេល៤នាទីនេះ គឺមានតម្លៃប្រហែល៦ពាន់ដុល្លារ ដោយថតចំនួន៣ថ្ងៃ ហើយតម្លៃនេះ គឺគិតតែលើកូនស្រីខ្ញុំទេ»។




ពិតជារឿងមិនធម្មតាមែន ពេលបានដឹងពីតម្លៃថត ស្ពតពាណិជ្ជកម្មរបស់កូនស្រី តារាសម្ដែង ប៊ីរីយ៉ា ហើយបើប្រៀបធៀប ជាមួយនឹងកូនៗ របស់តារាសម្ដែងល្បីៗដទៃទៀត គឺតម្លៃនេះពិតជាខ្ពស់ ស្ទើរមិនគួរឲ្យជឿ ខណៈដែលនៅក្នុងប្រទេសកម្ពុជាវិញ ប្រហែលជាគ្មាន ក្រុមហ៊ុនណាហ៊ានយកថត ក្នុងតម្លៃនេះទេមើលទៅ។

យ៉ាងណាមិញ ទោះបីជាតារាសម្ដែង ប៊ីរីយ៉ា រៀបការមានកូនស្រីមួយទៅហើយក្ដី តែតារាស្រីមានទឹកមុខសិចស៊ីរូបនេះ នៅតែស្ទាក់ស្ទើរ មិនចង់សម្ដែងជាតួរងនោះឡើយ ខណៈក្រោយអវត្តមាន នៅក្នុងវិស័យសិល្បៈរយពេល១ឆ្នាំ បន្ទាប់ពីចូលរួមសម្ដែងជាតួឯកក្នុង «ស្នេហ៍ស្វ័យគុណ៤» រួចមក៕




ប្រភព​ : khmertalking