trollkhmer news

ប្រធានាធិបតីកូរ៉េខាងត្បូងផ្ញើលិខិតសរសើរឱ្យក្រុមចម្រៀង BTS បន្ទាប់ពួកគេបានបង្កើតប្រវត្តិមួយសម្រាប់ប្រទេសកូរ៉េ

ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ១៥:៣៧

ប្រធានាធិបតីកូរ៉េខាងត្បូងផ្ញើលិខិតសរសើរឱ្យក្រុមចម្រៀង BTS បន្ទាប់ពួកគេបានបង្កើតប្រវត្តិមួយសម្រាប់ប្រទេសកូរ៉េ

បន្ទាប់ពីក្រុម BTS បានបង្កើតប្រវត្តិសាស្រ្តដោយក្លាយជាតារាចម្រៀង K-Pop ដំបូងគេឈរលេខ ១ នៅលើតារាង Billboard ២០០ អាល់ប៊ុម ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានផ្ញើលិខិតអបអរសាទរដល់ក្រុមនេះសម្រាប់សមិទ្ធិផលដ៏ធំធេងរបស់ពួកគេ។




លិខិតត្រូវបានបង្ហោះលើគណនី Twitter ផ្លូវការរបស់លោកប្រធានាធិបតី Moon ដែលលោកក៏បានអបអរសាទរក្រុមអ្នកគាំទ្ររបស់ BTS ARMY ផងដែរដែលបានជួយឱ្យក្រុមចម្រៀង BTS សម្រេចបាននូវសមិទ្ធផលនេះ។




ក្រៅពី លោកបានសរសើរក្រុមចម្រៀង BTS ដែលបានបង្កើតប្រវត្តិសាស្រ្តសម្រាប់ប្រទេសកូរ៉េ។ លោកប្រធានាធិបតីក៏បាននិយាយថា លោកគាំទ្រដោយផ្ទាល់ដល់ក្រុម BTS និងមហិច្ឆតារបស់ពួកគេដើម្បីក្លាយជាសិល្បករដែលមានឥទ្ធិពលបំផុតនៅក្នុង លោក៕






ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo