trollkhmer news

ទស្សនិកជន​​ព្រួយ​បារម្ភ​ ខណៈ​​តារា​ចម្រៀង ប្រេម៉ា កំពុង​​ដេក​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​​​ការ​​វះ​​កាត់​​បំពង់​​ក

ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ១១:១៣

ទស្សនិកជន​​ព្រួយ​បារម្ភ​ ខណៈ​​តារា​ចម្រៀង ប្រេម៉ា កំពុង​​ដេក​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​​​ការ​​វះ​​កាត់​​បំពង់​​ក

(ភ្នំពេញ)៖ តារាចម្រៀងពន្លកថ្មី ប្រចាំក្នុងផលិតកម្ម ភ្លេងរីខត មានរូបសម្រស់ស្រស់សោភា សាច់សខ្ចីភ្លឺរលោង មុខពោរពេញដោយមុនស្នេហ៍ គឺកញ្ញា ប្រេម៉ា បើទោះបីជាខ្លួន ទើបតែឈានជើងចូលសិល្បៈ មិនយូរប៉ុន្មានក្តី ប៉ុន្តែប្រជាប្រិយភាពរបស់នាង ហាក់ត្រូវបានទស្សនិកជន និងយុវវ័យជាច្រើនគាំទ្រ។ យ៉ាងណាមិញ ថ្មីៗនេះ មានប្រភពទម្លាយតារាស្រីវ័យក្មេងរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយបញ្ហាបំពង់កធ្ងន់ធ្ងរ ដែលធ្វើឲ្យទស្សនិកជន ដែលគាំទ្រនាងព្រួយបារម្ភយ៉ាងខ្លាំង។




យ៉ាងណាមិញ បន្ទាប់ពីអ្នកគាំទ្រ និងមិត្តរួមអាជីពបារម្ភហើយនោះ និងក្រោយធ្វើការវះកាត់រួចរាល់ ស្ថានភាពជំងឺរបស់នាង ហាក់ធូរស្បើយជាងមុនបន្តិច ពោលគឺវះកាត់បានសម្រេច ដោយនាងបានបង្ហោះសារ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «វះរួចហើយ អគុណម៉ាក់បងប្អូន មិត្តភក្តិ ហ្វេន ដែលបារម្ភយកចិត្តទុកដាក់»។





ក្នុងនោះ ទស្សនិកជនដែលតាំងតែ តាមដានស្នាដៃរបស់នាង បានបញ្ចេញនូវមតិថា ព្រោះមូលហេតុនេះសោះ បានជាកញ្ញា ប្រេម៉ា មិនសូវបញ្ចេញបទចម្រៀង ខណៈពួកគេស្មានតែនាងបាត់ខ្លួនទៅ ដោយសារតែមូលហេតុអ្វីផ្សេង និងធ្វើឲ្យមានមន្ទិលគ្រប់គ្នាផងដែរ។ យ៉ាងណាមិញ មកទល់នឹងពេលនេះ ទស្សនិកជន និងមិត្តរួមអាជីព បានជូនពរឲ្យនាង ឆាប់ជាសះស្បើយ។




គួរជម្រាបថា កញ្ញា ប្រេម៉ា គឺជាតារាចម្រៀង ដែលមានរូបសម្រស់ស្រស់ស្អាតមួយដួង ប្រចាំផលិតកកម្មភ្លេងរីខត ហើយនាងមានប្រជាប្រិយភាពខ្លាំង មួយរយៈមកនេះ ដោយមានទស្សនិកជនជាច្រើនគាំទ្រ ពោលគឺឡើងកូដស្ទើរតែកប់តែម្តង៕




ប្រភព​ : khmertalking