trollkhmer news

Bale ក្លាយជាវីរបុរសក្រោយបានពីសុតជួយឲ្យ Real Madrid លើកពាន Champions League ជាលើកទី១៣

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ១០:៣០

Bale ក្លាយជាវីរបុរសក្រោយបានពីសុតជួយឲ្យ Real Madrid  លើកពាន Champions League ជាលើកទី១៣


ក្រុមយក្សអេស្ប៉ាញស្តេចស Real Madrid បានគ្រងជើងឯកពានរង្វាន់ក្របខ័ណ្ទទ្វីបអឺរ៉ុប UEFA Champions League ឆ្នាំ ២០១៨ ក្រោយបានបំបាក់់ក្រុមហង្សក្រហម Liverpool ដោយលទ្ធផល ៣ទល់១ កាលពីយប់មិញដោយលទ្ធផលបច្ចេកទេស។ 


៣គ្រាប់​របស់ Real ធ្វើបាន​ដោយ Benzema នៅ​នាទី​៥១ និង Bale ២គ្រាប់​នៅ​នាទី៦៤ និង ៨៣។ ចំណែក១​គ្រាប់​របស់ Liverpool ធ្វើបាន​ដោយ Mane នៅ​នាទី​៥៥។




ជ័យជម្នះ​នេះ បាន​ធ្វើឱ្យ Real Madrid ឈ្នះ​ជើងឯក UCL ជា​លើក​ទី១៣ ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។ ឆ្នាំដែល​ក្រុម​នេះ គ្រង​ជើងឯក ១២ដង​កន្លង​មក​រួមមាន៖ ឆ្នាំ ១៩៥៦, ១៩៥៧, ១៩៥៨, ១៩៥៩, ១៩៦០, ១៩៦៦, ១៩៨៨, ២០០០, ២០០២, ២០១៤, ២០១៦ និង​ ២០១៧។ នេះក៏​ជា​ការ​លើកពាន​៣ដង​ជាប់ៗ​គ្នា ក្នុង​រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​ពេល​លោក Zidance បានចូល​មក​ដឹកនាំ​ក្រុម​នេះ កាលពី​ឆ្នាំ​២០១៦​ផងដែរ៕





ប្រែសំរួលដោយ : TK