trollkhmer news

រកឃើញក្រុមដែលទៅលេងវគ្គផ្ដាច់ព្រ័ត្រ Europa League ហើយ

ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ០៥:២២

រកឃើញក្រុមដែលទៅលេងវគ្គផ្ដាច់ព្រ័ត្រ  Europa League ហើយ

អ្នកចាត់ការ Arsene Wenger មិនមានឱកាសចុងក្រោយ ដើម្បីលើកពានជាមួយនឹង Arsenal ទៀតនោះទេ ក្រោយពីពួកគេបានចាញ់ Atletico Madrid ក្នុងលទ្ធផលសរុប  2 ទល់នឹង 1 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ។



ខ្សែប្រយុទ្ធ Diego Costa បានរកគ្រាប់បាល់តែ 1 គត់ក្នុងការប្រកួតនេះ នៅចុងតង់ទី1 ខណៈ Atletico Madrid បានផ្តួល Arsenal នៅលើទឹកដីអេស៉្បាញ ដើម្បីទៅលេងក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ។



ទន្ទឹមនឹងនេះដែរ ក៍មាន 1 គូផ្សេងទៀតគឺ Marseille នៅបារាំងបានយកឈ្នះក្រុមមកពីអូទ្រីស Salburg ក្នុងលទ្ធផលសរុបទាំង2 ជើងដោយ 3 ទល់នឹង 2។



ដូច្នេះ ម្ចាស់ជើងឯក 2 សម័យកាល Atletico នឹងត្រូវជួបជាមួយក្រុម Marseille ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ជាលើកទី 3 របស់ក្រុមអេស៉្បាញក្នុងរយៈពេល 8 ឆ្នាំ នៅទីក្រុង Lyon នៅថ្ងៃទី 16 ខែឧសភា។