trollkhmer news

ទោះចាញ់ Roma ក៍ Liverpool បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League (មានវីដេអូ)

ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ០៨:០១

ទោះចាញ់ Roma ក៍ Liverpool បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League (មានវីដេអូ)

ទោះចាញ់ Roma ក៍ Liverpool បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ប៉ះ Real Madrid ។



ការប្រកួតនៅកីឡដ្ឋាន Stadio Olimpico ទឹកដីអ៊ីតាលី Liverpool បាននាំមុខ 1 គ្រាប់មុនដោយ Sadio Mane នៅនាទី9  តែ Roma តាមស្មើបានវិញនៅ 6 នាទីបន្ទាប់ជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ Milner។ លុះនាទី26  កីឡាករ Wijnaldum បានតែតបញ្ចូលទីឲ្យក្រុមលោក Klopp នាំមុខសាជាថ្មី។



លុះចូលវគ្គទី2 ខ្សែប្រយុទ្ធឆ្នើម Edin Dzeko បានស៊ុតតាមស្មើឲ្យ Roma នៅនាទី56 ហើយនៅនាទី ៨៦ Nainggolan បានស៊ុតបោកបង្គោល ខ្ទាតចូលទីយ៉ាងល្អឲ្យម្ចាស់ផ្ទះនាំមុខ 3 ទល់ 2 និងនៅចុងម៉ោងនាទី 90+2 Nainggolan ដដែលបានប៉េ 1 គ្រាប់ទៀតឲ្យចប់ការប្រកួត Roma ឈ្នះ 4 ទល់ 2 តែត្រូវហាលអាវដោយសារចាញ់លទ្ធផលសរុបទាំងពីរជើង។



ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Liverpool និង Real គឺធ្វើនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅកីឡដ្ឋាន NSC Olimpiyskiy ស្ថិតក្នុងប្រទេសអ៊ុយក្រែន៕