trollkhmer news

Real Madrid ឈានចូលទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី 3 (មានវីដេអូ)

ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ០៤:២៤

Real Madrid ឈានចូលទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី 3 (មានវីដេអូ)

Real Madrid បានរួចផុតពីភាពភ័យខ្លាច ក្រោយចប់់ការប្រកួត 2 ទល់នឹង 2 ជាមួយ Bayern Munich ហើយឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។



ចំណាយពេលត្រឹមតែ 3 នាទីប៉ុណ្ណោះសម្រាប់ក្រុម Bayern ក្នុងការរកគ្រាប់បាល់បើកឆាករបស់ពួកគេ ដោយកីឡាករ Joshua Kimmich ប៉ុន្តែ 8 នាទីក្រោយមក ការនាំមុខនេះត្រូវបានបញ្ចប់ដោយ Benzema ស៊ុតតាមបានស្មើ។



លុះចូលតង់ទី2 អ្នកចាំទី Ulreich បានធ្វើឲ្យមានកំហុស clear បាល់មិនបានល្អ ធ្វើឲ្យ Benzemaរកគ្រាប់បាល់បានយ៉ាងងាយស្រួលនាំមុខវិញ 2 ទល់ 1 ។ ទោះជាយ៉ាងណាក្រុមភ្ញៀវនៅតែសម្រុកម្ចាស់ផ្ទះរហូតទាល់តែតាមបានស្មើ 2 ទល់នឹង 2 វិញ ដោយកីឡាករ James Rodrigues នៅនាទី63។



គួរពញ្ជាក់ផងដែរថា Real Madrid នឹងត្រូវជួប Liverpool ឬ Roma ដែលប្រកួតនារាត្រីថ្ងៃស្អែក នៅវគ្គផ្ដាច់ព្រ័ត្រ Champions League  ។