trollkhmer news

Marcelo និង Asensio ជួយឲ្យ Real វាយបកឈ្នះម្ចាស់ផ្ទះ Bayern (មានវីដេអូ)

ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៧:៣៨

Marcelo និង Asensio ជួយឲ្យ Real វាយបកឈ្នះម្ចាស់ផ្ទះ Bayern (មានវីដេអូ)

Real Madrid យកឈ្នះ Bayern Munich ជើងទី1 នៅក្រៅដី ដោយលទ្ធផល 2 ទល់នឹង 1  ក្នុងការប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។



ការប្រកួតនៅកីឡដ្ឋាន Allianz Arena ក្រុមម្ចាស់ផ្ទះ Bayern បាននាំមុខ 1គ្រាប់ ដោយកីឡាករសញ្ជាតិអាល្លឺម៉ង់ Joshua Kimmich នៅនាទី28 ។ តែមុនចប់តង់ទី1 ខ្សែការពារល្បឿនលឿន Marcelo ស៊ុតមួយជើងឲ្យ Real តាមបានស្មើវិញ។ 



លុះចូលវគ្គទីពីរ បានតែ 12 នាទី Marco Asensio បានថែម 1 គ្រាប់ទៀតឲ្យក្រុមយក្សអេស្ប៉ាញនាំមុខក៏ដូចជាឈ្នះការប្រកួត ហើយវាក៏ជាគ្រាប់ទីមួយរបស់គេផងដែរនៅ Champions League រដូវកាលនេះ។ 



Bayern Munich បានចាញ់ Real 6 ប្រកួតជាប់គ្នាជាកំណត់ត្រាអាក្រក់បំផុតរបស់ក្លឹបក្នុង Champions League៕